
The episode discusses the UAE's decision to leave OPEC and the implications behind this move.
កាលពីសប្តាហ៍កន្លងទៅ ប្រទេសអេមីរ៉ាតអារ៉ាប់រួមដែលជាប្រទេសផលិតប្រេងមួយដ៏សំខាន់ បានបង្កឲ្យមានការផ្ញាក់ផ្អើល តាមរយៈការប្រកាសចាកចេញពីអង្គការក្រុមប្រទេសផលិតប្រេង ហៅកាត់ថា OPEP និង OPEP+។ តើមានមូលហេតុអ្វី នៅពីក្រោយការសម្រេចចិត្តនេះ? យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអេមីរ៉ាតអារ៉ាប់រួម បានអះអាងនៅថ្ងៃចន្ទទី៤ឧសភា ថាការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម គឺជាការសម្រេចចិត្តដើម្បីប្រយោជន៍ជាតិ មិនមែនដើម្បីប្រឆាំង ឬជំទាស់នឹងប្រទេសសមាជិកផ្សេងទៀតណាមួយឡើយ។ នៅក្នុងបរិបទនៃវិបត្តិប្រេងឥន្ធនៈពិភពលោក បង្កឡើងដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ស្រាប់តែអេមីរ៉ាតអារ៉ាប់រួម បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយបានប្រកាសចាកចេញពី អង្គការក្រុមប្រទេសផលិតប្រេង ហៅកាតថា OPEP ឬ OPEC។ ចាប់ពីថ្ងៃទី១ឧសភា អេមីរ៉ាតអារ៉ាប់រួម លែងជាសមាជិករបស់OPEP ទៀតហើយ។ ការចាកចេញនេះ បានបង្កឲ្យមានការចោទសួរជាច្រើន ទាក់ទិននឹងមូលហេតុ។ គួរកត់សំគាល់ថា ជាច្រើនខែមកហើយ ដែលគេដឹងថា អេមីរ៉ាតអារ៉ាប់រួម មានបញ្ហាថ្នាំងថ្នាក់ចិត្តជាមួយអារ៉ាប៊ីសាអូឌីត ប្រទេសផលិតប្រេងដ៏ធំបំផុតនៅតំបន់នេះ។ ផ្អែកតាមការសង្ស័យខ្លះ បញ្ហារកាំរកូសរវាងប្រទេសអារ៉ាប់ផលិតប្រេងទាំង២នេះ គឺអាចមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងសង្គ្រាមនៅយេម៉ែន និងសង្គ្រាមនៅស៊ូដង់ផង។ យ៉ាងណាក៏ដោយ ថ្ងៃចន្ទទី៤ឧសភា…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.