
This episode discusses the negative effects of sound on sleep and overall health.
សំឡេងអាចជះឥទ្ធិពលអវិជ្ជមានច្រើនយ៉ាងដល់សុខភាពសរីរាង្គកាយ។ សំឡេងអាចនាំឱ្យមានវិបត្តិដំណេក និង អាចធ្វើឱ្យត្រចៀកថ្លង់បាន។ ខុសពីសរីរាង្គចក្ខុ ត្រចៀកមិនចេះសម្រាកទាល់តែសោះ។ គេមិនអាចបិទត្រចៀកឱ្យជិតឈឹងលែងឮអ្វី ដូចបិទភ្នែកលែងមើលឃើញអ្វីទាំងអស់ឡើយ។ នៅពេលយប់ ពេលសំរាន្តលក់ ត្រចៀកនៅតែបន្តឮសំឡេងដដែល គ្រាន់តែពេលខ្លះសំឡេងនោះមិនរំខានដល់ភ្ញាក់ តែប៉ុណ្ណោះ។ ប៉ុន្តែ ដោយជាក់ស្តែងទៅនោះ ត្រចៀកនៅតែទទួលឮសំឡេង ដែលអាចប៉ះពាល់ និងគំរាមកំហែងច្រើនណាស់ដល់សុខភាព ផ្លូវកាយផង ផ្លូវអារម្មណ៍ផង និងអាចបង្កឱ្យមានវិបត្តិដំណេកទៀត។ សំឡេងនិងដំណេក សំឡេងថ្លង់រំខាន ជាប្រភពនាំឱ្យមានវិបត្តិដំណេក ដែលមនុស្សភាគច្រើន មើលរំលង។ សំឡេងឆ្កែព្រុះ មាន់រងាវ សំឡេង ស៊ីផ្លេ ឡាន ម៉ូតូ សំឡេងម៉ាស៊ីនរោទិ៍ ខារ៉ាអូខេ សំឡេងភ្លេង សំឡេងក្តូងក្តាំង សំឡេងមនុស្សឡូឡាជជែកគ្នា ... សំឡេងទាំងអស់នេះ បានបង្អាក់ និងរំខានចង្វាក់ដំណេកខ្លាំងណាស់ បើទោះបីជាអ្នកធ្លាប់លែងភ្ញាក់ក៏ដោយ ក៏ដំណេករបស់អ្នកគ្មានគុណភាពដែរ។ នៅពេលភ្ញាក់ឡើង អ្នកច្បាស់ជាមានអារម្មណ៍អស់កម្លាំង សំរាន្តមិនបានគ្រប់គ្រាន់ មិនឆ្អែត ជាប្រាកដ។ ដោយមូលហេតុសំឡេងនេះ ទើបអ្នកធ្វើការយប់សម្រាកថ្ងៃច្រើនតែមានវិបត្តិដំណេក…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.