
This episode discusses the benefits and necessity of Omega-3 fatty acids for health.
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ គេលើកសរសើរច្រើនអំពីគុណប្រយោជន៍នៃខ្លាញ់អូមេហ្កា-៣ចំពោះសុខភាព។ ទីផ្សារថ្នាំអាហារបំប៉ន អូមេហ្កា-៣ ក៏កំពុងពេញនិយមខ្លាំងណាស់ដែរ។ តើថ្នាំបំប៉ន អូមេហ្កា៣ ពិតជាថ្នាំចាំបាច់ឬ? អូមេហ្កា៣ជាអ្វី មានគុណប្រយោជន៍យ៉ាងណាខ្លះសម្រាប់សុខភាព? មានគ្រប់ទម្រង់ ជាគ្រាប់រលូនទន់ៗថ្លាៗឆ្លុះឃើញខ្លាញ់ខាងក្នុង ថ្នាំអាហារបន្ថែមអូមេហ្កា៣ កំពុងពេញនិយមខ្លាំងណាស់ និងរីកចម្រុះដូចផ្សិត នៅតាមឱសថស្ថាន ឬផ្សារលក់វត្ថុធម្មជាតិ-សីររាង្គ។ ទីផ្សារថ្នាំអូមេហ្កា៣ មានតម្លៃរាប់សិបពាន់លានដុល្លារឯណោះ។ តើអូមេហ្កា៣ជាអ្វី? មុនផ្តើមនិយាយអំពីថ្នាំអាហារអូមេហ្កា៣ គេត្រូវដឹងថា អូមេហ្កាជាអ្វីសិន។ អូមេហ្កា៣ គឺជាអាស៊ីតអាមីណេ ឬអាស៊ីតខ្លាញ់ ដែលចាំបាច់បំផុតសម្រាប់ដំណើរការនិងការលូតលាស់នៃសរីរាង្គកាយ។ អូមេហ្កា៣ដូចជាអូមេហ្កា៦-៩ដែរ ស្ថិតក្នុងចង្កោមគ្រួសារអាស៊ីតខ្លាញ់ Polyinsaturé ដែលមានតូនាទីសំខាន់ណាស់ក្នុងដំណើររក្សាលំនឹងជីវគីមីរបស់ខ្លួនប្រាណ ប៉ុន្តែសរីរាង្គកាយមនុស្សមិនចេះផលិតសារធាតុខ្លាញ់អូមេហ្កា-៣នេះដោយខ្លួនឯងទេ។ ដូច្នេះគេត្រូវពឹងផ្អែកទាំងស្រុងទៅលើការបរិភោគចំណីអាហារ ដើម្បីបានជីវជាតិអូមេហ្កា៣មកចិញ្ចឹមសរីរាង្គកាយ។…
Products: អូមេហ្កា-៣
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.