
The episode discusses the health benefits of having pets as companions and their impact on human well-being.
ចិញ្ចឹមឆ្កែ ឆ្មា ធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយ ឬមានកូនអាងចិញ្ចឹមត្រី អាចប្តូរផ្លាស់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើងបាន។ តើសត្វអាចមានទំនាក់ទំនងយ៉ាងណាជាមួយមនុស្ស? តើការសត្វចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព? ការចិញ្ចឹមសត្វយកមកធ្វើជាមិត្ត រស់នៅក្នុងផ្ទះជាមួយម្ចាស់ មិនសូវពេញនិយមទេនៅក្នុងសង្គមខ្មែរ។ ខ្លះរើសអើងព្រោះជាសត្វ ខ្លះខ្លាចភាពកខ្វក់ ខ្លះខ្លាចកើតហឺត ... ប៉ុន្តែការចិញ្ចឹមសត្វធ្វើជាមិត្តក្នុងផ្ទះអាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ៖ សុខភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គម។ នៅប្រទេសខ្លះ វេជ្ជសាស្ត្របានបញ្ចូលសត្វចិញ្ចឹម ទៅក្នុងផ្នែកមួយនៃជួយព្យាបាលនិងថែទាំអ្នកជំងឺផង។ គុណប្រយោជន៍ការចិញ្ចឹមសត្វជាមិត្តចំពោះសុខភាព ត្រូវបានអនុម័តដោយវិទ្យាសាស្ត្រទៀត។ ការសិក្សាជាច្រើនបានបញ្ជាក់អំពីឥទ្ធិពលវិជ្ជមាននៃសត្វចិញ្ចឹមជាមិត្ត។ ប៉ុន្តែការចិញ្ចឹមសត្វមិនផ្តល់គុណប្រយោជន៍ចំពោះសុខភាព ជាលក្ខណៈស្វ័យប្រវត្តិប្រវត្តិទេ។ វាអាស្រ័យជាពិសេសទៅលើទំនាក់ទំនងជាមួយសត្វចិញ្ចឹមផង និងទៅលើការគោរព សុខុមាលភាពរបស់សត្វនោះផង។ នេះបើតាមការពន្យល់បំភ្លឺរបស់លោក Jean-Marc Poupard បណ្ឌិតផ្នែកនរវិទ្យា និងជានាយកផ្នែកទំនាក់ទំនងមនុស្សសត្វ នៅសកលវិទ្យាល័យ Paris…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.