
The episode discusses the increase in nuclear weapons spending by nine major powers and the associated risks of nuclear conflict.
មហាអំណាចនុយក្លេអ៊ែរទាំង៩ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង បានបង្កើនការចំណាយ លើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ នេះបើផ្អែកតាម របាយការណ៍របស់យុទ្ធនាការអន្តរជាតិដើម្បីការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយកាលពីថ្ងៃទី៨មិថុនា។ ពិភពលោកយើងកំពុងតែឈានជើងចូលក្នុងកាលៈទេសៈប្រកួតប្រជែងគ្នា ដែលប្រការនេះ វានឹងបង្កើនកម្រិតនៃហានិភ័យដែលអាចធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លែអ៊ែរ។ យោង តាមរបាយការណ៍របស់យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ការចំណាយលើសព្វាវុធនុយក្លេអែរ បានកើនឡើងជាសរុប ដល់ជិត១១៩ ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំ២០២៥ ពោលគឺកើន ១៩% ប្រើប្រៀបធៀបទៅឆ្នាំមុន។ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៩ ដែលមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស បារាំង ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ហាក់កំពុងតែផ្តល់អាទិភាពលើវិស័យសព្វាវុធមហាប្រល័យនេះ។ គួរកត់សំគាល់ថា ការបន្ថែមការចំណាយនេះ ស្ថិតក្នុងបរិបទមួយដែលបញ្ហាភូមិសាស្ត្រនយោបាយកាន់តែតានតឹង ហើយប្រទេសមហាអំណាច ខំពន្លឿនការធ្វើទំនើបកម្មស្តុកសព្វាវុធតែរៀងៗខ្លួន។ មិនខុសពីរបាយការណ៍យុទ្ធនាការអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខូលម៍ ហៅកាត់ថា Sipri…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.