
The episode discusses the significant increase in violence and conflicts worldwide in 2025, as reported by the Peace Research Institute Oslo.
អំពើហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់ជីវិត បានកើតមានឡើងខ្លាំងនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៥។ នេះបើផ្អែកតាមរបាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព ស្ថិតនៅទីក្រុងអូស្លូ ដែលបានចេញផ្សាយនៅថ្ងៃទី៩មិថុនា។ គិតចាប់ពីចប់សង្រ្គាមលោកលើកទី២មក ឆ្នាំ២០២៥ជាឆ្នាំដែលមានជម្លោះព្រំដែន ជម្លោះរវាងប្រទេសនិងប្រទេស ក្នុងចំនួនច្រើនបំផុត។ ពិភពលោកបាននិងកំពុងតែវក់វី ជាមួយភាពហិង្សា ជម្លោះ សង្គ្រាមកាប់សម្លាប់។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព នៅទីក្រុងអូស្លូ តួលេខបានបង្ហាញថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏ហិង្សាបំផុត ទាំងចំនួនជម្លោះ សង្គ្រាម ទាំងចំនួនមនុស្សស្លាប់។ លោកស្រី Siri Aas Rustad អ្នកស្រាវជ្រាវម្នាក់នៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងអូស្លូ ហៅកាត់ថា PRIO បានលើកឡើងថា ឆ្នាំមុនៗលោកស្រីអាចច្បិចបានចំណុចវិជ្ជមានខ្លះនៅក្នុងសន្និដ្ឋានបូកសរុប តែឆ្នាំ២០២៥គឺរកចំណុចវិជ្ជមានមិនបានសោះ មានតែវិបត្តិហិង្សាពាសពេញពិភពលោក។ នៅឆ្នាំ២០២៥ មានជម្លោះបានផ្ទុះឡើងចំនួន៦៥ករណី ដែលមានពាក់ព័ន្ធយ៉ាងហោចជាមួយប្រទេសមួយ។ ចំនួននេះ គឺច្រើនបំផុតមិនធ្លាប់មាន បើរាប់ចាប់ពីឆ្នាំ១៩៤៦មក។ ជម្លោះរវាងប្រទេសមួយនិងប្រទេសមួយវិញ គឺមានដល់ទៅ៨ជម្លោះ ពោលគឺបានកើនឡើងទ្វេដង បើប្រៀបធៀបទៅឆ្នាំ២០២៤។ ក្នុងជម្លោះរវាងប្រទេសនិងប្រទេស គឺមានជាអាទិ៍…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.