
Episode discusses the rising prevalence of age-related diseases among children and the factors contributing to this trend.
កាលពីដើមខែមិថុនា អ្នកជំនាញបារាំងបានទាញសញ្ញាអាសន្ន ដាស់ប្រាប់ពិភពលោកថា ក្មេងសម័យបច្ចុប្បន្ន ប្រឈមនឹងការកើតជំងឺមនុស្សចាស់ខ្ពស់។ ក្មេងកាន់តែច្រើនឡើងៗ មានជំងឺទឹកនោមផ្អែមប្រភេទទីពីរ ជំងឺខ្លាញ់ក្នុងឈាម ជំងឺស្លោកបេះដូង... ពីមុនមក មានតែមនុស្សទេដែលកើតជំងឺទាំងអស់នេះ។ តើអ្វីជាមូលហេតុដែលនាំឱ្យក្មេងកើតជំងឺមនុស្សចាស់? ជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលត្រូវបានគេចាត់ទុក តាំងពីយូរយារមកហើយថាជំងឺមនុស្សចាស់ កំពុងកើនឡើងជាលំដាប់ក្នុងរង្វង់ក្មេងអាយុពី ១០ទៅ១៩ឆ្នាំ។ ក្រុមគ្រូពេទ្យក៏សង្កេតឃើញដូចគ្នា អំពីការលេចឡើងនៃជំងឺលើសជាតិខ្លាញ់ លើសឈាម ខ្លាញ់ក្នុងថ្លើម លើក្មេងៗនៅត្រឹមថ្នាក់វិទ្យាល័យ។ ផលវិបាកសុខភាព មិនមែនពាក់ព័ន្ធតែលើសរីរាង្គបេះដូង និង ថ្លើម លំពែងទេ តែក្មេងជំនាន់ក្រោយ កាន់តែឆាប់មានបញ្ហាភ្នែកមីញ៉ូប ឈឺខ្នងឈឺចង្កេះ អស់កម្លាំងរ៉ាំរ៉ៃ វិបត្តិដំណេក និងរោគធ្លាក់ទឹកចិត្តទៀត។ តើមកពីមូលហេតុអ្វី ក្រែងថាវិទ្យាសាស្ត្រកាន់តែទំនើបជឿនលឿន អាចជួយមនុស្សអោយរស់បានយូរអាយុវែង ក្រចាស់ឬអមតៈផងនោះអី? បើតាមលទ្ធផលនៃការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ មូលហេតុដែលក្មេងសម័យថ្មីកើតជំងឺមនុស្សចាស់ គឺបណ្តាលមកពីភាពស្រណុករបស់មនុស្សបច្ចុប្បន្ន ដែលលែងសូវបញ្ចេញចលនា…
Organizations: RFI ខេមរភាសា
Places: ពិភពលោក
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.