ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ?

ហេតុអ្វី​ដៃ​ជើង​ហើម​ នៅពេល​មេឃឡើង​ក្តៅ?

July 8, 2026 · 8 min

About this episode

The episode discusses the causes and implications of swelling in hands and feet during hot weather.

​​ធ្ងន់​ជើង​ មាន​អារម្មណ៍​តឹងនៅ​បាត​ដៃ ហើមនៅ​​ម្រាម​ដៃ ម្រាម​ជើង ​​... អាការៈ​នេះ​តែង​កើត​មាន​ជា​ញឹកញាប់ នា​ពេល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង។ ការ​ហើម​ដៃ​ហើម​ជើង​បែប​នេះ មិនធ្ងន់ធ្ងរ​ទេ​ជាទូទៅ។ ប៉ុន្តែហេតុ​អ្វី​បាន​ដៃ​ជើង​ឡើង​ហើម និង​គួរ​ព្រួយ​បារម្ភ​ដែរឬទេ ? តើ​​វិធី​ចៀស​វាង​បាន​ទេ? ដោះ​ចិញ្ជៀន​មិន​ចេញ ពាក់​ស្បែក​ជើង​លែង​​ចូល​ ... ព្រោះ​តែ​​​ប្រអប់​ដៃ​ប្រអប់​ជើង ក​ជើង ឡើង​ហើម​។ ​នេះ​ជា​បាតុភូត​ដែល​​តែង​កើត​ឡើង​ជា​ញឹក​ញាប់​​ នៅ​ពេល​មនុស្ស​យើង​អសកម្ម អង្គុយ​ ឬ​ឈរ​មួយ​កន្លែង​យូរ​ពេក ទើប​ចរន្ត​ឈាម​មិន​អាច​ហូរ​បាន​ស្រួល​។ សាច់​ដុំ​ជើង​ កំភួន​ជើង​ រលាស់​រលា​ល្អ នៅ​ពេល​ណា​មនុស្ស​ធ្វើ​ចលនា​។ បើ​គ្មាន​ចលនា​ ឈាម និង​ជាតិ នឹង​ទៅ​ដក់​ កក​ស្ទះ​ នៅ​តំបន់​ណាមួយ​នៃ​សរីរាង្គកាយ ហើយ​បង្ក​ឱ្យ​មាន​អាការៈ​ប៉ោង ហើម​នៅ​តំបន់​នោះ។ ចំណីអាហារ​ប្រៃ មាន​រសជាតិ​ឆ្ងាញ់​មាត់​ណាស់ ប៉ុន្តែ​ជាតិ​ប្រៃ​ និង​អំបិល​នេះ អាច​ស្រូប​ទប់​ជាតិ​ទឹក​ទុក​ក្នុង​ខ្លួន​​ច្រើន ទើប​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​សុខភាព ហើម​ប៉ោង​ចុង​ដៃ​ចុងជើង។ ​មានផ្ទៃ​ពោះ​ចូល​ដល់​ត្រីមាស​ទីពីរ និង​ទីបី អាច​ជា​មូលហេតុ​នាំ​​ ឱ្យស្ត្រី​ ហើម​ដៃ​ ហើម​ជើង ព្រោះ​ដោយ​កត្តា​អរមូន និង​ដោយ​ទារក​ក្នុង​ផ្ទៃ​មាន​មាឌ​ធំ មាន​ជំហរ​មិន​ស្រួល​ ទៅ​កិន​ប៉ះ​ពាល់​សរសៃ​ឈាម​ ទើប​ឈាម​រត់​មិន​ស្រួល។ សម្រាប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ…

Topics covered

More episodes of នាទីសុខភាពនិងអនាម័យ

Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.