
The episode discusses the concept of aging and how it is perceived differently across cultures and societies.
ចូលដល់អាយុប៉ុន្មានទើបចាត់ទុកថាចាស់? ភាពចាស់របស់មនុស្សម្នាក់ៗ អាចអាស្រ័យទៅលើមាត់អ្នកថា ដូចពាក្យលេងសើចដែលថា អាយុគ្រាន់តែជាតួលេខ។ ប៉ុន្តែបើតាមវិទ្យាសាស្ត្រ ភាពចាស់របស់មនុស្ស មានអាយុច្បាស់លាស់ និងឆាប់ជាងការគិតរបស់យើងឆ្ងាយណាស់។ កាលនៅតូចចង់ឆាប់ធំ។ តែដល់ពេលចាស់ចង់នៅក្មេង ចង់ឱ្យគេថានៅក្មេង។ បើដូច្នេះសួរថាតើមនុស្ស ចាស់ នៅអាយុប៉ុន្មាន? នេះជាសំណួរដែលគ្មានចម្លើយស្របគ្នាទេ។ សួរមនុស្ស១០នាក់ ចម្លើយច្បាស់ជាខុសគ្នាទាំង១០។ សម្រាប់ក្មេងអាយុជាង១០ឆ្នាំ មនុស្សចាស់ គឺក្រុមអ្នកមានអាយុជាងសាម តែដល់ពេលខ្លួនឯងចូលវ័យសាមឬសែសិបឆ្នាំ អ្នកមានអាយុជាងហា ជាងហុក ទើបជាមនុស្សចាស់។ ពាក្យថា “ចាស់” នឹងរំកិលប្តូរផ្លាស់ ជារៀងរហូត។ មនុស្សចាស់ គឺជាអ្នកដែលមានអាយុច្រើនជាងយើងពី១០ទៅ១៥ឆ្នាំ។ ប៉ុន្តែភាពចាស់មិនមែនជាការគណនាអាយុ ដូចធ្វើលេខបូកលេខដកទេ។ មនុស្សម្នាក់ៗសុទ្ធតែមានទស្សនៈខុសៗគ្នា ចំពោះអាយុ និងភាពចាស់។ អាយុសន្នត់ថាចាស់ប្រែប្រួលទៅតាមប្រទេស និងវប្បធម៌។ បើតាមការស្ទង់មតិរបស់វិទ្យាស្ថានស្ទង់មតិនយោបាយនិងមតិសង្គម Ispos ឆ្នាំ២០១៩ ចូលដល់អាយុ៦៩ឆ្នាំត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ហើយ នៅសង្គមបារាំង។ ប៉ុន្តែមនុស្សម្នាក់រាប់ថា “ចាស់” នៅអាយុ៧០ឆ្នាំ…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.