
This episode discusses the health risks associated with persistent chemical pollutants known as PFAS.
បំពុលបរិស្ថានយ៉ាងខ្លាំង ហើយមាននៅគ្រប់ទិសទី ក្នុងខ្យល់ ក្នុងទឹក ក្នុងដី និងក្នុងសរីរាង្គកាយមនុស្ស ... សារធាតុពុលអមតៈ អាចបង្កហានិភ័យយ៉ាងណាខ្លះដល់សុខភាព? ខ្ទះឆាមិនជាប់ ក្រណាត់មិនជ្រាបទឹក របស់ប្រើជាប់បានយូរ ... នេះជាលក្ខណៈបញ្ជាក់អំពីគុណភាពដ៏ល្អនៃវត្ថុមួយ តែបញ្ហានៅត្រង់ថា ជាតិគីមីដំឡើងគុណភាពរបស់របរទាំងអស់នោះ មិនបាត់បង់ និងមិនរលាយក្នុងបរិស្ថានទេ។ សារធាតុគីមីនោះ នឹងទៅបំពុលទឹក បំពុលខ្យល់បរិយាកាស និងបំពុលដី។ អ៊ីចឹងហើយបានជាគេឱ្យឈ្មោះវាថាជាសារធាតុពុលអមតៈ។ សារធាតុពុលអមតៈនេះ មានឈ្មោះបច្ចេកទេសថា Perfluoralkylées និង Polyfluoralkylées ឬហៅកាត់ថា Pfas។ សារធាតុពុលអមតៈ អាចចម្លងទៅ ត្រី ខ្ចៅខ្យង ស៊ុត ឬទឹកដោះគោ រួចមកដល់ខ្លួនមនុស្សដោយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដូចជាបង្កើនគ្រោះហានិភ័យមានជំងឺមហារីក បញ្ហាក្រពេញទីរ៉ូអ៊ីត ឬបង្កើនអត្រាជាតិខ្លាញ់ក្នុងឈាម (ឡើងកូឡេស្តេរ៉ុល) ។ល។ និង។ល។ តើសារធាតុគីមីពុលអមតៈជាអ្វី? ដើម្បីប្រយុទ្ធយកឈ្នះសត្រូវបាន ជាបឋមគេត្រូវតែស្គាល់អត្តសញ្ញាសត្រូវនោះឱ្យបានជាមុនសិន។ ប៉ុន្តែការប្រយុទ្ធប្រឆាំងនឹងសត្រូវPfas ដែលគេស្គាល់រូបមន្តពិត ជាលំបាកខ្លាំងណាស់។ នេះបើតាមអ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.