
Episode discusses the potential threat of the hantavirus outbreak and its comparison to COVID-19.
អង្គការសុខភាពពិភពលោកបានប្រកាសនៅថ្ងៃទី ៣ឧសភា អំពីករណីស្លាប់បីនាក់ ដោយមេរោគផ្លូវដង្ហើមអង់តាវីរ៉ុស នៅក្នុងនាវាទេសចរណ៍ Hondius។ មកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានចាត់ទុកអង់តាវីរុសថាមានលក្ខណៈគំរាមកំហែងតិចតួច ប៉ុន្តែតើហាន់តាវីរុសជាមេរោគអ្វី? ពិភពលោកកំពុងប្រឈមនឹងគ្រោះមានជំងឺរាតត្បាតសកលដោយហាន់តាវីរុស ដូចកូវីដ១៩ទៀតឬយ៉ាងណា? តើមានថ្នាំបង្ការ និងព្យាបាលជំងឺបង្កឡើងដោយ ហាន់តាវីរុសដែរឬទេ? រូបភាពក្រុមសង្គ្រោះក្នុងឯកសណ្ឋានការពារបិទជិតឈឹងចុះទៅក្នុងនាវាទេសចរណ៍ Hondius ធ្វើឱ្យគេនឹងឃើញដល់ទិដ្ឋភាពក្នុងសម័យមានជំងឺរាតត្បាតសកលកូវីដ១៩ភ្លាម។ ថ្វីបើគេរកឃើញករណីអ្នកមានផ្ទុកហាន់តាវីរុសថ្មីបន្ថែមទៀត នៅតាមបណ្តាប្រទេសមួយចំនួនទៀតមែន ប៉ុន្តែពួកគេសុទ្ធសឹងជាអ្នកដំណើរ នៅក្នុងនាវាទេសចរណ៍ កន្លែងផ្ទុះមេរោគហាន់តាវីរុសតែមួយ និងគ្មានកន្លែងផ្ទុះហាន់តាវីរុសថ្មី ទីពីរ ឬទីបីនោះ។ អ្នកបានប៉ះពាល់ដោយផ្ទាល់ ត្រូវទទួលការតាមដាន និងដាក់ឱ្យនៅដាច់ពីគេឯងមួយរយៈធំ។ អង្គការសុខភាពពិភពលោក បានប្រកាសប្រកបដោយជំនឿជាក់ថាហាន់តាវីរុស មិនដូចកូវីដ១៩ទេ និងមានការគំរាមកំហែងរាតត្បាតសកល តិចតួចណាស់។ ហាន់តាវីរុសជាអ្វី? ជាប្រភេទវីរុសដែលបង្កឱ្យមានវិបត្តិផ្លូវដង្ហើម បេះដូង…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.