
The episode discusses the role of imagery and propaganda in the US-Iran conflict, particularly focusing on Donald Trump's use of social media.
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍រដ្ឋ របបអ៊ីរ៉ង់បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះរបស់អ៊ីរ៉ង់ ក៏ដូចជាការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ។ រូបភាពនិងការផ្សព្វផ្សាយឃោនា តែងតែជាផ្នែកមួយនៃអាវុធ នៅក្នុងការធ្វើសង្គ្រាម។ ក៏ប៉ុន្តែ ជាមួយនឹងការភាពរីកចម្រើននៃបច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមសំបូរបែប រូបភាពច្នៃប្រឌិតបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានវត្តមានកាន់តែខ្លាំងឡើង ដែលគេប្រើវាដើម្បីវាយប្រហារ គំរាមសំឡុត និងមាក់ងាយទៅលើគូសត្រូវ។ នៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គេសង្កេតឃើញថា លោកដូណាល់ ត្រាំ បានប្រើបណ្តាញសង្គម Truth Social របស់លោក ជាសមរភូមិមួយដើម្បីវាយប្រហារ គំរាមសំឡុតអ៊ីរ៉ង់ និងអួតពីភាពអស្ចារ្យរបស់លោក។ អមជាមួយនឹងសារ គំរាមថាអាមេរិកនឹងវាយកម្ទេចអ៊ីរ៉ង់ឲ្យឆេះអស់ក្លាយជាផេះ ប្រសិនបើមិនព្រមចុះកិច្ចព្រមព្រៀងទេ លោកដូណាល់…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.