
The episode discusses Donald Trump's shifting stance on the Abraham Accords and the ongoing negotiations with Iran amidst regional tensions.
ជំហររបស់លោកដូណាល់ ត្រាំ រេដូចចុងស្រល់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ប្រធានាធិបតីទី៤៧របស់អាមេរិកប្រកាសដំណឹងជាមួយការប្តូរជំហរក្រឡាប់ចាក់ ធ្វើឲ្យពិភពលោកតាមសឹងមិនទាន់។ ទាក់ទងនឹងការចរចាដើម្បីបញ្ចប់សង្រ្គាមជាមួយ អ៊ីរ៉ង់ មេដឹកនាំអាមេរិកបង្ហោះសារម្តងថា ជិតឈានសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ម្តងថា លោកមិនប្រញាប់ចង់បានកិច្ចព្រមព្រៀងភ្លាមៗជាមួយអ៊ីរ៉ង់។ ជាក់ស្តែង នៅក្នុងសារបង្ហោះផ្សាយលើបណ្តាញសង្គមTruth Social របស់លោកកាលពីថ្ងៃចន្ទទី ២៥ ឧសភា លោកត្រាំបាននិយាយថា លោកបានប្រាប់ក្រុមចរចាអាមេរិកកុំឲ្យប្រញាប់ នៅក្នុងរឿងរកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ លោកត្រាំនិយាយយ៉ាងដូច្នេះ នៅពីរថ្ងៃក្រោយ លោកជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំអារ៉ាប់ ដើម្បីនិយាយពីកិច្ចព្រមព្រៀងAbraham ឬកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពរវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់។ នៅប៉ុន្មានថ្ងៃមកនេះ អារ៉ាប៊ី សាអូឌីត កាតា និងប៉ាគីស្ថាន ប្រទេសកាន់សាសនាអ៊ីស្លាមទាំងបីបានដុតដៃ ដុតជើងច្រើនដើម្បីរកច្រកចេញ ឲ្យវិបត្តិសង្រ្គាមរវាងអាមេរិក និងអ៊ីរ៉ង់ នោះបើទោះបីជា ទាំងអារ៉ាប៊ី សាអូឌីត និងកាតាបានរងគ្រោះ ព្រោះតែអ៊ីរ៉ង់បាញ់ដ្រូន និងមីស៊ីលសងសឹកមូលដ្ឋានទ័ពអាមេរិកនៅប្រទេសជិតខាងទាំងពីរនេះ។ នៅថ្ងៃចន្ទ…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.