
The episode discusses Turkey's concerns regarding French military expansion in Cyprus amidst rising geopolitical tensions.
ភាពតានតឹងមិនមែនមានតែនៅដើមបូព៌ា ឬនៅអឺរ៉ុបខាងកើត ព្រោះតែសង្រ្គាមអ៊ុយក្រែន ប៉ុន្តែ នៅ សមុទ្រមេឌីទែរ៉ាណេ ប្រទេសសមាជិករបស់អូតង់ ជាពិសេសតួកគីកំពុងសម្លក់សម្លឹង មិនពេញចិត្តនឹងប្រទេសស៊ីប ក្រិក និងបារាំងដែលប្រកាសរឹតចំណងយោធាជាមួយគ្នាកាន់តែណែនតឹង។ ជាក់ស្តែង ទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅប្រទេសស៊ីប កាលពីចុងខែមេសាមិនបានស្ថិតក្នុងក្រសែភ្នែកល្អរបស់អង់ការ៉ាឡើយ។ រដ្ឋាភិបាលកាន់តែមិនពេញចិត្ត និងទាញសញ្ញាអាសន្ន នៅពេលឮគម្រោងពង្រាយទាហានបារាំង នៅលើកោះស៊ីប នោះបើទោះបីជាប្រធានាធិបតីស៊ីបអះអាងថា វត្តមានរបស់កងទ័ពបារាំងធ្វើឡើងក្នុងគោលដៅមនុស្សធម៌ក្តី។ បន្ទាប់ពីទទួលស្វាគមន៍ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុងកាលពីចុងខែមេសា ប្រធានាធិបតីស៊ីបលោកនីកូស គ្រីស្តូឌូលីដបានប្រកាសថា នៅខែមិថុនាខាងមុខនេះ ស៊ីបនឹងចុះហត្ថលេខាជាមួយបារាំងលើកិច្ចព្រមព្រៀងយោធា ដែលនឹងអនុញ្ញាតឲ្យបារាំងបញ្ជូនកងទ័ពមកឈរជើងប្រចាំការលើប្រទេសកោះស៊ីប។ បើតាមប្រធានាធិបតីស៊ីប វត្តមានរបស់កងទ័ពបារាំងមានគោលដៅមនុស្សធម៌។ បារាំងបង្កើនការគាំទ្រយោធាចំពោះស៊ីប ដោយសន្យាបញ្ជូនទាហានរបស់ខ្លួននៅប្រចាំការនៅលើកោះស៊ីប។ ពោលគឺ នៅបន្ទាប់ពីអ៊ីរ៉ង់បាញ់មីស៊ីលសំដៅមូលដ្ឋានទ័ពអង់គ្លេសនៅលើកោះស៊ីប ដើម្បីសងសឹកនឹងសង្រ្គាមវាយប្រហាររបស់អាមេរិក។ ប៉ុន្តែ នៅក្នុងក្រសែភ្នែករបស់រដ្ឋាភិបាលតួកគី…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.