
The episode discusses the political future of Thaksin Shinawatra following his release from prison and the implications for Thai politics.
លោកថាក់ស៊ីន តួអង្គដ៏សំខាន់ម្នាក់នៃឆាកនយោបាយថៃ ដែលត្រូវតុលាការផ្តន្ទាទោសជាប់ពន្ធនាគារ១ឆ្នាំនោះ ទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីដើមសប្តាហ៍នេះ។ លោកនឹងត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយស្ថិតនៅក្នុងផ្ទះរយៈពេល៤ខែ ដើម្បីអនុវត្តទោសឲ្យបានចប់សព្វគ្រប់។ ទោះយ៉ាងណា នេះគឺជាករណីអនុគ្រោះ ឬអាចហៅថាជាការទទួលបានការអភ័យឯកសិទ្ធិពិសេស ពីប្រព័ន្ធតុលាការ។ សំណួរត្រូវបានចោទសួរ ថាតើស្រមោលរបស់លោកថាក់ស៊ីន នឹងបន្តគ្របឥទ្ធិពលលើនយោបាយថៃទៀត ឬយ៉ាងណា? ថ្ងៃចន្ទទី១១ឧសភា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ បានដើរចេញពីទ្វាររបងមន្ទីរឃុំឃាំងក្លងព្រែម ក្នុងទឹកមុខញញឹមរីករាយ។ លោកត្រូវបានសមាជិកក្រុមគ្រួសារ កូនៗចៅៗមកទទួលស្វាគមន៍ មុននឹងដើរទៅធ្វើគារវកិច្ចគោរពភ្លេងជាតិនិងទង់ជាតិថៃ។ បន្ទាប់មកទៀត លោកទទួលផ្កានិងចាប់ដៃជាមួយមនុស្សម្នាច្រើននាក់ អ្នកខ្លះពាក់អាវក្រហម ដែលពណ៌នយោបាយនៃគណបក្សភឿថៃរបស់ក្រុមគ្រួសារស៊ីណាវ៉ាត្រ។ គួររំលឹកថា លោកថាក់ស៊ីន ត្រូវបានតុលាការកំពូលថៃសម្រេចសេចក្តីកាលពីខែកញ្ញាឆ្នាំ២០២៥ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ បន្ទាប់ពីបានរកឃើញថាលោកមិនបានអនុវត្តទោសឲ្យបានត្រឹមត្រូវ។ ជាប់បានតែ៨ខែ នៅពេលនេះ លោកថាក់ស៊ីនត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែត្រូវពាក់ខ្សែអេឡិចត្រូនិកនៅនឹងកជើង ហើយត្រូវឃុំខ្លួនក្នុងផ្ទះរយៈពេល៤ខែ។ គួរកត់សំគាល់ដែរថា នេះមិនមែនជាលើកទី១ទេ ដែលលោកថាក់ស៊ីន…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.