
The episode discusses Vietnam's new policy encouraging families to have more children amidst an aging population.
ចំនួនប្រជាជនវៀតណាម មានប្រមាណ១០២លាននាក់ គិតត្រឹមថ្ងៃទី១កក្កដាឆ្នាំ២០២៦។ តែទន្ទឹមនឹងនេះ ចំនួនប្រជាជនវ័យចំណាស់ កាន់តែកើនឡើងច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពប្រជាសាស្ត្រ។ កាលពីឆ្នាំទៅម៉ិញ រដ្ឋវៀតណាមបានលុបចោលការដាក់កំហិតហាមឃាត់ មិនឲ្យប្រជាជនមានកូនលើសពី២នាក់។ មិនត្រឹមប៉ុណ្ណោះទេ ថ្ងៃពុធទី១កក្កដា២០២៦ វៀតណាមបានចេញច្បាប់ផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់ក្រុមគ្រួសារដែលមានកូន២នាក់។ តើវិធានការលើកទឹកចិត្តនេះ អាចជំរុញឲ្យប្រជាជនវៀតណាម យកកូនច្រើនដែរឬទេ ក្នុងបរិបទដែលតម្លៃជីវភាពប្រចាំថ្ងៃកាន់តែចំណាយច្រើន? បន្ទាប់ពីលែងហាមឃាត់ការយកកូនលើសពី២នាក់ រដ្ឋវៀតណាមបានបោះជំហានអនុវត្តយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីជំរុញលើកទឹកចិត្តឲ្យប្រជាជនខ្លួន យកកូនឲ្យបានលើសពី១នាក់។ ថ្ងៃពុធទី១កក្កដា ច្បាប់ថ្មីបានចូលជាធរមាន នៅវៀតណាម ដែលមានខ្លឹមសារផ្តល់អត្ថប្រយោជន៍មួយចំនួន ដល់គ្រួសារដែលសម្រេចយកកូនដល់២នាក់។ តាមរយៈច្បាប់ថ្មីនេះ ស្ត្រីឆ្លងទន្លេកូនទី២ អាចមានសិទ្ធិឈប់សម្រាកមាតុភាព ដល់ទៅ៧ខែ ពោលគឺលើស១ខែបើប្រៀបទៅច្បាប់ចាស់។ បន្ថែមពីនេះ រដ្ឋវៀតណាមមានវិធានការជួយចេញថ្លៃចំណាយ ទៅលើការតាមដានសុខភាពពរពោះ និងសុខភាពទារកកើតថ្មី។ ក្រុមគ្រួសារនីមួយដែលសម្រេចយកកូនទី២ អាចទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់ទៅ២២៨ដុល្លារ ដោយយោងលើលក្ខខណ្ឌមួយចំនួន។…
Organizations: រដ្ឋវៀតណាម
Places: វៀតណាម
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.