រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន

រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់ក្តីសង្ឃឹមទៅលើ AI ដើម្បីទប់ស្កាត់ករណីយុវជនធ្វើអត្តឃាតកាន់តែច្រើន

June 22, 2026 · 7 min

About this episode

The episode discusses the rising youth suicide rates in South Korea and the government's plan to combat this issue using artificial intelligence.

នៅកូរ៉េខាងត្បូង ករណីយុវជនវ័យក្មេង និងអ្នកក្រោមអាយុ៣០ឆ្នាំ ធ្វើអត្តឃាត បានកើនឡើងយ៉ាងខ្លាំង​។ សម្ពាធសង្គម គ្រួសារ និងការប្រកួតប្រជែងខ្លាំងក្នុងការរៀនសូត្រនិងការងារ បានបង្កជាជំងឺបាក់ទឹកចិត្ត ចំពោះយុវជនកូរ៉េខាងត្បូង។ ប្រឈមនឹងបញ្ហាដ៏ធំនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសផែនការជាតិប្រយុទ្ធប្រឆាំងការធ្វើអត្តឃាត។ ក្នុងចំណោមវិធានការទាំងអស់ គឺមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីតាមដានកំណត់មុខសញ្ញាឲ្យបានទាន់ពេលវេលា នូវអ្នកដែលអាចគិតខ្លី​ចង់​សម្លាប់ខ្លួន។ ជំងឺបាក់ទឹកចិត្ត ឈានទៅដល់ការសម្លាប់ខ្លួន គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយនៃសង្គមកូរ៉េខាងត្បូង។ ក្នុងចំណោម​ប្រទេសសមាជិកអង្គការOCDE កូរ៉េខាងត្បូងជាប្រទេស​ដែលសំបូរ មនុស្សអាយុ​ក្រោម​៣០ឆ្នាំធ្វើអត្តឃាតច្រើនជាងគេបង្អស់។ ចន្លោះពីឆ្នាំ២០១៦ ដល់២០២៥ ចំនួនអ្នកធ្វើអត្ថឃាត អាយុក្រោម៣០ឆ្នាំ បានកើនឡើងពី២៧៣នាក់ ដល់ ៣៩៦នាក់។ ពោលគឺកើនឡើង៤៥% ក្នុងរយៈពេលមិនដល់១០ឆ្នាំ។ នេះបើផ្អែកតាមតួលេខផ្លូវការរបស់ក្រសួងស្ថិតិកូរ៉េខាងត្បូង។ ចំណែកចំនួនក្មេងៗអនីតិជន ដែលទទួលបានការព្យាបាលនៅសេវាសុខភាពជំងឺផ្លូវចិត្តវិញ ក៏បានកើនឡើងខ្លាំងដែរ ពី២៧៤០០០នាក់នៅឆ្នាំ២០២១ ដល់៤៣១០០០នៅឆ្នាំ២០២៥។ តួលេខទាំងនេះ បានសបង្ហាញឲ្យឃើញ នូវទំហំនៃវិបត្តិទាក់ទិននឹងសុខភាពផ្លូវចិត្តរបស់ប្រជាជនកូរ៉េខាងត្បូង។ លោក Benjamin Joinau នរវិទូជំនាញសិក្សាសង្គមកូរ៉េ បានលើកឡើងថា…

Topics covered

Keywords

Mentioned in this episode

Organizations: អង្គការOCDE

Places: កូរ៉េខាងត្បូង

More episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.