អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA

អង្គការនិង​សមាជិកសភាអឺរ៉ុប ទាមទារការស៊ើបអង្កេតស្តីពីអព្យាក្រឹតភាពរបស់​អគ្គនាយក​FIFA

July 6, 2026 · 6 min

About this episode

The episode discusses the calls for an investigation into FIFA's president Gianni Infantino regarding his controversial actions and associations.

ស្របពេល​ដែល​ការប្រកួតកីឡាបាល់ទាត់ពិភពលោក កំពុងប្រព្រឹត្តទៅយ៉ាងសកកម្ម លោក Gianni Infantino អគ្គនាយករបស់ FIFA កំពុងតែរងនូវការរិះគន់កាន់តែខ្លាំង​ ទាក់ទិន​នឹង​​អព្យាក្រឹតភាព​របស់​លោក​។ កាលពីថ្ងៃសុក្រទី​​​៣កក្កដា អង្គការសិទ្ធិមនុស្ស​និងសមាជិកសភាអឺរ៉ុប៥០នាក់ បានផ្ញើលិខិត​ទៅកាន់FIFA ទាមទារ​ឲ្យ​មានការស៊ើបអង្កេត​លើលោកអគ្គនាយកFIFA ដែលគេសង្កេតឃើញថាមានទំនោរកាន់តែស្និទ្ធជ្រុលហួសជាមួយលោកដូណាល់ ត្រាំ​ និងប៉ះពាល់​មកលើ​ភាពមិនលម្អៀងនៃវិស័យកីឡា​។​ ក្នុងអំឡុងពេលនេះ ទោះបីសំឡេងស្រែហ៊ោកញ្ជៀវ កំពុងលាន់ឮខ្លាំង​នៅតាមពិហុកីឡដ្ឋានដែលមានការប្រកួតបាល់ទាត់ពិភពលោក​យ៉ាងណាក្តី​ តែ​បើយើងផ្ទៀងត្រចៀក​ស្តាប់បន្តិច នោះយើងនឹងឮសំឡេងខ្សិប​ខ្សៀវរិះគន់ពីទ្វីបអឺរ៉ុប ទៅកាន់​លោក​ Gianni Infantino អគ្គនាយក​របស់ សហព័ន្ធ​អន្តរជាតិ​នៃសមាគមបាល់ទាត់ ហៅកាត់ថា FIFA។ ចូលកាន់មុខតំណែងនៅឆ្នាំ​២០១៦​ សកម្មភាពរបស់​លោក Gianni Infantino បានធ្វើ​ឲ្យ​មានមន្ទិលសង្ស័យ​ខ្លាំង​ឡើងៗ ស្តីពីភាពអព្យាក្រឹត្យ្យ​របស់​លោក​ ក្នុងនាមជាអ្នកតំណាង​ពិភពលោក​កីឡា ដ៏មានឥទ្ធិពល​បំផុត​។ ថ្ងៃសុក្រទី​៣កក្កដា អង្គការសិទ្ធិមនុស្ស​មួយនៅអង់គ្លេស ឈ្មោះ FairSquare បានផ្សព្វផ្សាយលិខិត​មួយសន្លឹក ចុះហត្ថលេខា​ដោយ​សមាជិក​សភាអឺរ៉ុប ចំនួន​៥០នាក់​។ លិខិតនេះ​ ត្រូវបាន​ផ្ញើទៅកាន់ FIFA ទាមទារ​ឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ស្តីពីករណី​ផ្តល់ “ពានរង្វាន់សន្តិភាព​ របស់FIFA” ទៅឲ្យ​លោកដូណាល់…

Topics covered

Keywords

Mentioned in this episode

Organizations: FIFA, FairSquare

Places: Europe

More episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.