កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់

កងឆ្មាំបដិវត្ដន៍អ៊ីស្លាមអ៊ីរ៉ង់ ជាអ្នកទទួលផលច្រើនបំផុត​​ នៅពេល​អាមេរិកដកទណ្ឌកម្មពីអ៊ីរ៉ង់

June 22, 2026 · 4 min

About this episode

The episode discusses the potential benefits the Islamic Revolutionary Guard Corps may gain from the US-Iran agreement to lift sanctions.

កងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ អាចជាអ្នកដែល​ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងរវាង​​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ គឺកងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់នេះហើយ ដែលជា​រៀបចំ​បណ្តាញ កូនចៅអ៊ីរ៉ង់​​​ពេញតំបន់ដើមបូព៌ា មិនថានៅស៊ីរី នៅអ៊ីរ៉ាក់ នៅយេម៉ែន និងនៅ​ហ្កាហ្សា។ ក្រៅពីក្តោបក្តាប់អំណាច​សន្តិសុខ​នៅអ៊ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់កាន់កាប់​ចរន្តសេដ្ឋកិច្ច​សឹងទាំងស្រុង។ ប្រាក់ច្រើនពាន់លានដុល្លារ​ដែលអាមេរិកសន្យាព្រលែងមកឲ្យអ៊ីរ៉ង់វិញ គឺនឹងចូលក្នុងហោប៉ៅ​ក្រុមឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​។ គេអាចនិយាយបានថា នៅអ៊ីរ៉ង់​មានរដ្ឋអំណាច​២ទន្ទឹមគ្នា​​ គឺរដ្ឋាភិបាលអ៊ីរ៉ង់ និង​កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រុមប្រដាប់អាវុធមនោគមន៍វិជ្ជាអ៊ីស្លាមផ្តាច់ការនេះ មានឥទ្ធិពលអំណាចខ្លាំងណាស់ ទៅលើសង្គម សន្តិសុខ និង​សេដ្ឋកិច្ចអ៊ីរ៉ង់​។ ជាច្រើនឆ្នាំកន្លងមកនេះ ​សមាជិក​នៃ​​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ បាន​រីកចម្រើន​ធូរធាមានបានជាខ្លាំង បើទោះបីជាប្រទេសអ៊ីរ៉ង់ បានរង​ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងណា។ មុខជំនួញធំៗជាច្រើននៅអ៊ីរ៉ង់ ដោយរាប់ទាំងការនាំចេញនាំចូលទំនិញគ្រប់មុខ ឧស្សាហកម្មប្រេងកាត ឧស្ម័ន ក្រុមហ៊ុនទូរគមនាគមន៍សេវាទូរស័ព្ទ អ៊ីនធ័រណិត និងសេវកម្មកំពង់ផែជាដើម​ សុទ្ធតែស្ថិតនៅក្នុងដៃមេធំៗរបស់​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​។ ក្នុងពេល​ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងចរចាគ្នា…

Topics covered

Keywords

Mentioned in this episode

Organizations: កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់

Places: អ៊ីរ៉ង់, សហរដ្ឋអាមេរិក, ស៊ីរី, អ៊ីរ៉ាក់, យេម៉ែន, ហ្កាហ្សា

More episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.