បានភ្លើងខៀវពីលោកត្រាំ តើ​អ៊ុយក្រែនអាច​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ?

បានភ្លើងខៀវពីលោកត្រាំ តើ​អ៊ុយក្រែនអាច​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិកដ៏ទំនើប Patriots ដែរឬទេ?

July 10, 2026 · 6 min

About this episode

The episode discusses the implications of President Trump's agreement for Ukraine to produce advanced U.S. missile systems and the challenges Ukraine faces in achieving this capability.

ដើម្បីបំពេញ​បំណង ក្តីប្រាថ្នារបស់ប្រធានាធិបតីអ៊ុយក្រែនដែលទាមទារ​ចង់បាន​សិទ្ធិផលិត​ប្រព័ន្ធខែលមីស៊ីលតាំងពីយូរណាស់មកហើយ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​បាន​បញ្ជាក់ប្រាប់សមភាគីអ៊ុយក្រែន នៅក្នុងជំនួបទ្វេភាគី​នៅប្រទេស​តួកគីថា លោក​យល់ព្រម​ឲ្យ​អ៊ុយក្រែនមានសិទ្ធិ​ផលិត​ប្រព័ន្ធខែលមីស៊ីលអាមេរិក Patriots។ មេដឹកនាំ​អាមេរិក​បើកភ្លើងខៀវ​ឲ្យអ៊ុយក្រែន​មានសិទ្ធិ​ផលិត​មីស៊ីល​អាមេរិក ប៉ុន្តែ សំណួរសួរថា តើ​អ៊ុយក្រែន​មាន​សមត្ថភាព​ផលិត​ប្រព័ន្ធខែល​មីស៊ីល​ដ៏ទំនើប​ និងស្មុគស្មាញនេះដែរឬទេ? “យើង​នឹង​ឲ្យអាជ្ញាបណ្ណដើម្បីឲ្យអ្នកមានសិទ្ធិផលិតមីស៊ីល​Patriots។ នេះជារឿងល្អណាស់ មិនថាអីចឹង។ ដល់ចឹងទៅ អ្នកមិនអាច​តវ៉ាថា អាមេរិកផ្តល់អាវុធ​មិនគ្រប់គ្រាន់​ឲ្យអ៊ុយក្រែនទៀតហើយ។ ខ្ញុំ​អាច​និយាយថា អ្នកអាច​ផលិតវា​ដោយ​ខ្លួនឯង។ ខ្ញុំ​មិនទាន់​បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុននៅឡើយ ប៉ុន្តែ ខ្ញុំ​គិត​ថា នឹង​គ្មាន​បញ្ហាចោទនោះទេ។” នៅទីបំផុត ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ​យល់ព្រម​ឲ្យអ៊ុយក្រែន​ផលិតប្រព័ន្ធខែលមីស៊ីលអាមេរិក​ដ៏មាន​ប្រសិទ្ធភាព និងទំនើបខ្លាំង​លើលោក ហើយក៏​មាន​តម្លៃថ្លៃខ្ពស់កប់ពពក ព្រោះថា ប្រព័ន្ធខែល​មីស៊ីល​មួយគ្រឿង មាន​គ្រាប់មីស៊ីលក្នុងនោះស្រាប់ មាន​តម្លៃ​ប្រមាណ ១ពាន់លាន​ដុល្លារ។ អ៊ុយក្រែន​បានភ្លើងខៀវ​ពីលោកត្រាំ តែមិនប្រាកដថា នឹងអាច​មាន​សមត្ថភាពគ្រប់គ្រាន់​ដើម្បីផលិត​បាន​ប្រព័ន្ធខែលមីស៊ីលដ៏ទំនើប និង​ស្មុគស្មាញ​របស់អាមេរិក។…

Topics covered

Keywords

Mentioned in this episode

Organizations: អាមេរិក, អ៊ុយក្រែន

Products: ប្រព័ន្ធខែលមីស៊ីល Patriots

Places: ប្រទេសតួកគី, ទឹកដីរុស្ស៊ី

More episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.