
The episode discusses the recent visit of Myanmar's President Min Aung Hlaing to China and the implications for Myanmar's civil government and military leadership.
បន្ទាប់ពីធ្វើដំណើរទៅឥណ្ឌា ប្រទេសមហាយក្សប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋានពីយោធាមកស៊ីវិល លោកមីន អ៊ុងឡាំងងាកមកបំពេញទស្សនកិច្ចនៅ ប្រទេសមហាយក្សសេដ្ឋកិច្ចចិនវិញម្តង។ យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋភូមា ប្រមុខរដ្ឋាភិបាលស៊ីវិលភូមាធ្វើដំណើរទៅចិនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចចិនដែលជាប្រទេសជិតខាងមានព្រំដែនរួមគ្នាជាង២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំយោធាភូមាដែលជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី ធ្វើដំណើរទៅប្រទេសចិនលើកនេះ ដើម្បីស្វែងរកការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់របស់រដ្ឋាភិបាលស៊ីវិល ដែលមានលោកជាប្រធានាធិបតីកើតចេញមកពីការបោះឆ្នោតនៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី១៦មិថុនា ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសចាប់ដៃសហការជាមួយ បុរសខ្លាំងរបស់ភូមា មីន អ៊ុងឡាំង ដែលទើបក្រឡាស់ខ្លួន ពីមេដឹកនាំរបបសឹក មកជាប្រធានាធិបតីស៊ីវិល។ ចិនមិនចង់របូតភូមាចេញពីដៃ ក៏ព្រោះតែមិនចង់បាត់ប្រយោជន៍។ ខុសពីទស្សនកិច្ចលើកមុនៗ ប្រធានាធិបតីចិន លោកស៊ី ជីនពីងក្រាលព្រំក្រហមទទួលអតីតមេដឹកនាំយោធាភូមា លោកមីន អ៊ុងឡាំង ក្នុងនាមលោកជាប្រធានាធិបតីដែលកើតចេញពីការបោះឆ្នោតនៅសភា កាលពីខែមេសាកន្លងទៅ។ ដោយទទួលស្វាគមន៍ លោកមីន អ៊ុងឡាំង ក្នុងនាមជាប្រមុខរដ្ឋភូមា…
Guest: មីន អ៊ុងឡាំង
Organizations: កាសែតរដ្ឋភូមា
Places: ចិន, ភូមា, ឥណ្ឌា
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.