
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
by RFI ខេមរភាសា / Khmer
Is this your podcast?Insights from recent episode analysis
Audience Interest
Podcast Focus
Publishing Consistency
Platform Reach
Insights are generated by CastFox AI using publicly available data, episode content, and proprietary models.
Est. Listeners
Insufficient chart data. Estimates will improve as the show charts.
- Per-Episode Audience
Est. listeners per new episode within ~30 days
N/A🎙 Daily cadence·24 episodes·Last published today - Monthly Reach
Unique listeners across all episodes (30 days)
N/A - Active Followers
Loyal subscribers who consistently listen
N/A
Market Insights
Platform Distribution
Reach across major podcast platforms, updated hourly
Total Followers
—
Total Plays
—
Total Reviews
—
* Data sourced directly from platform APIs and aggregated hourly across all major podcast directories.
On the show
Recent episodes
ហេតុអ្វីកម្ពុជាព្យាយាមទាក់ចិត្តវិនិយោគិនចិន ខណៈលំហូរវិនិយោគពីប្រទេសផ្សេងទៀតនៅមានកម្រិត?
Sep 4, 2026
Unknown duration
តើកម្ពុជាចាំបាច់ត្រូវតែលើកពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនៅរាល់វេទិកាហ្វ្រង់កូហ្វូនី?
Sep 2, 2026
Unknown duration
ហេតុអ្វីប៉ូលិសចរាចរណ៍ខ្លះបន្តបំពាន តាមរយៈការផាកពិន័យលើសច្បាប់កំណត់?
Sep 1, 2026
Unknown duration
ហេតុអ្វីអ្នកជំនួញជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្មក្នុងការបំពេញឯកសារពាណិជ្ជកម្ម?
Aug 30, 2026
Unknown duration
តើកម្ពុជាពិតជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ?
Aug 29, 2026
Unknown duration
Social Links & Contact
Official channels & resources
Official Website
Login
RSS Feed
Login
| Date | Episode | Description | Length | ||||||
|---|---|---|---|---|---|---|---|---|---|
| 9/4/26 | ហេតុអ្វីកម្ពុជាព្យាយាមទាក់ចិត្តវិនិយោគិនចិន ខណៈលំហូរវិនិយោគពីប្រទេសផ្សេងទៀតនៅមានកម្រិត? | លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា នាពេលដ៏ឆាប់ខាងមុខ លោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញអ្នកវិនិយោគក្នុងទីក្រុង Xiamen និង Shenzhen នៅប្រទេសចិន នៅក្នុងគោលដៅកៀរគរទុនវិនិយោគបន្ថែមនៅកម្ពុជា។ លោក ស៊ុន ចាន់ថុល បាននិយាយយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនាដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែរនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបញ្ហាឆបោកអនឡាញដើម្បីធានាបរិយាកាសវិនិយោគ និងទំនុកចិត្ត។ អ្នកជំនាញក្នុងវិស័យធុរកិច្ច និងសេដ្ឋកិច្ច កត់សម្គាល់ថា ការណ៍ដែលកម្ពុជាព្យាយាមទាក់ទាញវិនិយោគិនចិន ពីព្រោះចិនហ៊ានបោះទុនវិនិយោគធំ និងគ្មានលក្ខខណ្ឌនយោបាយស្មុគស្មាញ ។ មួយវិញទៀត កម្ពុជាមិនសូវទាក់ទាញវិនិយោគពីអឺរ៉ុប ព្រោះសមត្ថភាពធនធានរបស់កម្ពុជានៅមានកម្រិត និងគ្មានភាពប្រកួតប្រជែង។ | — | ||||||
| 9/2/26 | តើកម្ពុជាចាំបាច់ត្រូវតែលើកពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនៅរាល់វេទិកាហ្វ្រង់កូហ្វូនី? | ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីដ បានសរសេរនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ឯកអគ្គរាជទូតផ្ទះលេខ២(ថៃ) បានព្យាយាមឲ្យឯកអគ្គរដ្ឋទូតប្រទេសទី៣មួយ មកបញ្ចុះបញ្ជូលលោក កុំឲ្យលើកនិយាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ នៅក្រោយការបង្ហោះសារយ៉ាងដូច្នេះរបស់ឯកអគ្គរាជទូតកម្ពុជានៅលើបណ្តាញសង្គម អ្នកតាមដាននយោបាយ និងជម្លោះខ្មែរ-ថៃនានា បានមើលឃើញពីភាពចាំបាច់ដែលកម្ពុជាត្រូវតែឆ្លៀតលើកឡើងពីជម្លោះព្រំដែនខ្មែរ-ថៃ នៅរាល់វេទិកាហ្វ្រង់កូហ្វូនី និងវេទិកាអន្តរជាតិផ្សេងៗទៀត។ | — | ||||||
| 9/1/26 | ហេតុអ្វីប៉ូលិសចរាចរណ៍ខ្លះបន្តបំពាន តាមរយៈការផាកពិន័យលើសច្បាប់កំណត់? | ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ត្រីប៉ូលិសចរាចរណ៍នឹងចាប់ផ្តើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីការផ្អាកអស់មួយរយៈ។ តែនៅមុនការចាប់ផ្តើមនេះ តែ២ថ្ងៃប៉ុណ្ណោះ មន្ត្រីប៉ូលិសចរាចរណ៍ ២រូប ត្រូវដកចេញពីតំណែង បន្ទាប់ពីមានការជជែកព្រោងព្រាតនៅលើបណ្តាញសង្គម ពីការផាកពិន័យជនបរទេសច្រើនហួសហេតុ ដោយទាមទារទឹកប្រាក់ផាកពិន័យរហូតដល់ ៥០០ដុល្លារ។ អ្នកតាមដានសង្គម កត់សម្គាល់ឃើញថា មន្ត្រីប៉ូលិសចរាចរណ៍មួយចំនួន នៅតែមានឥរិយាបថខិលខូច បំពានច្បាប់ តាមរយៈការកេងចំណេញលើការផាកពិន័យប្រជាពលរដ្ឋ ដែលមានកំហុសចរាចរណ៍។ តើទង្វើបែបនេះ នឹងជះឥទ្ធិពលអវិជ្ជមានបែបណាទៅលើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា? | — | ||||||
| 8/30/26 | ហេតុអ្វីអ្នកជំនួញជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្មក្នុងការបំពេញឯកសារពាណិជ្ជកម្ម? | អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន ស្នើឲ្យកាត់បន្ថយនីតិវិធីបំពេញបែបបទរត់ការឯកសារ និងជំរុញឲ្យបង្កើតប្រព័ន្ធឌីជីថលនីយកម្ម (Digitalization) ដើម្បីបង្កើនប្រសិទ្ធភាពការនាំចេញ-នាំចូល។ ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលរៀបចំកាលពីថ្ងៃទី២៦ខែសីហា ដោយមានការចូលរួមពីអ្នកជំនួញរាប់សិបនាក់។ តាមក្រុមអ្នកជំនួញ តម្រូវការឯកសារច្រើន បានធ្វើឲ្យនីតិវិធីកាន់តែស្មុគស្មាញ ការចំណាយប្រាក់ក្រៅផ្លូវការក៏មាន និងខាតបង់ពេលវេលាក្នុងការធ្វើពាណិជ្ជកម្ម។ | — | ||||||
| 8/29/26 | តើកម្ពុជាពិតជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ? | នៅថ្ងៃទី២៧សីហា លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអះអាងនៅមុខបណ្តាតំណាងអង្គទូតបរទេស ថា ប្រទេសកម្ពុជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតទៅទៀតហើយ។ ការបញ្ជាក់នេះ ធ្វើឡើងនៅមុនពេលដែលកម្ពុជាត្រៀមរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពីយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ នាចុងខែកញ្ញាខាងមុខនេះ។ អ្នកតាមដានសង្គម ទទួលស្គាល់ពីចំណាត់ការរបស់រដ្ឋាភិបាលលើយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញនៅទូទាំងប្រទេស។ តែទន្ទឹមនេះ ពួកគេថា មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ នៅមិនទាន់ត្រូវបោសសម្អាត១០០%ឡើយ ដរាបណាមន្ត្រីគ្រាក់ៗ និងអ្នកមានអំណាចដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ បន្តនៅក្រៅសំណាញ់ច្បាប់។ | — | ||||||
| 8/28/26 | តើកម្ពុជាទាញបានប្រយោជន៍អ្វីខ្លះពីសន្និសីទប្រធានសភានៃអន្តរសភាលើកទី២? | សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ជាផ្លូវការនៅថ្ងៃសុក្រទី២៨ ខែសីហានេះ បន្ទាប់ពីចាប់ដំណើរការអស់រយៈពេល៣ថ្ងៃ នៅទីក្រុងភ្នំពេញ។ សន្និសីទក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» មានការចូលរួមពីគណៈប្រតិភូចំនួនជាង ២០ប្រទេស និងអង្គការអន្តរជាតិចំនួន ៥។ អ្នកជំនាញផ្នែកនយោបាយ និងសេដ្ឋកិច្ចនានាយល់ឃើញថា ការរៀបចំសន្និសីទអន្តរជាតិរបស់កម្ពុជានាពេលនេះ បានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យការទូត ទេសចរណ៍ ពោលគឺជួយស្តារមុខមាត់ប្រទេសកម្ពុជាឡើងវិញ បន្ទាប់ជាប់ឈ្មោះមិនល្អនាកន្លងទៅ៕ | — | ||||||
| 8/27/26 | អ្វីទៅជាដំណោះស្រាយក្នុងការរំដោះចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ? | ខ្វះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង នៅក្នុងរាជធានីភ្នំពេញ នៅតែជាបញ្ហាចំពោះមុខ នោះបើទោះបីជាអាជ្ញាធរធ្លាប់បានអះអាងពីការចុះ រៀបចំសណ្តាប់ធ្នាប់កន្លងមកក៏ដោយ។ ជារឿយៗ ពលរដ្ឋមួយចំនួនក្នុងទីក្រុងភ្នំពេញបានត្អូញត្អែរ រអ៊ូរទាំពីភាពរញ៉េរញ៉ៃ នៅតាមចិញ្ចើមផ្លូវ ដោយសារតែខ្សែផ្លូវដើរសម្រាប់អ្នកថ្មើរជើង បានប្រែក្លាយទៅជាទីតាំងធ្វើអាជីវកម្ម ឬជាចំណតយានយន្តជាដើម។ អ្នកតាមដានបញ្ហាសង្គមនានា មើលឃើញថា ការបន្តឱ្យបាត់សណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងភ្ញៀវទេសចរ។ ក្នុងន័យនេះ អ្នកជំនាញស្នើឱ្យរដ្ឋពិចារណារៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវឡើងវិញ និងអនុវត្តច្បាប់ប្រកបដោយតម្លាភាព។ តើអ្វីទៅជាដំណោះស្រាយក្នុងការរំដោះចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ? | — | ||||||
| 8/26/26 | តើគួរកំណត់ចំនួនស្នងការរងតាមខេត្ត ដើម្បីស្របទៅនឹងកំណែទម្រង់ និងអភិបាលកិច្ចមូលដ្ឋានដែរឬទេ? | កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឱ្យដឹងថា ក្រសួងនឹងកំណត់មុខងារ និងចំនួនមន្រ្តីក្របខ័ណ្ឌក្នុងជួរកងកម្លាំងនគរបាលជាតិ។ ការបញ្ជាក់របស់លោក ស សុខា ធ្វើឡើងដោយភ្ជាប់នឹងខេត្តកែប ដែលមានចំនួនស្នងការរងច្រើនលើសលប់ រហូតដល់ទៅ ២២នាក់ ខណៈខេត្តមួយនេះមានផ្ទៃដីតូច និងដង់ស៊ីតេប្រជាជនតិចជាងគេ។ អ្នកជំនាញផ្នែកអភិបាលកិច្ច និងសង្គមយល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានឆន្ទៈក្នុងការកែទម្រង់រចនាសម្ព័ន្ធ។ ក៏ប៉ុន្តែអ្វីដែលជាឧបសគ្គដល់ការធ្វើកំណែទម្រង់នោះ គឺគោលនយោបាយផ្ទៃក្នុងរបស់បក្ស។ ទោះយ៉ាងណា អ្នកជំនាញនៅតែចង់ឃើញខេត្តនីមួយៗ មានស្នងការរងត្រឹមតែ២នាក់ប៉ុណ្ណោះ និងគួរបង្កើនចំនួនមន្ត្រីប្រតិបត្តិការ និងនគរបាលប៉ុស្តិ៍ឱ្យបានច្រើនវិញ។ | — | ||||||
| 8/24/26 | តើកម្ពុជាមានវិធីសាស្ត្រណា ដើម្បីរារាំងសកម្មភាពឈ្លានពានរបស់ថៃមកលើទឹកដីរបស់ខ្លួន? | ភាគីថៃនៅតែបន្តសាងសង់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំនៅលើទឹកដីខ្មែរ ដែលយោធាថៃបានកាន់កាប់នៅក្រោយបទឈប់បាញ់។ ភាគីកម្ពុជាមិនបានរារាំងសកម្មភាពរបស់ភាគីថៃដោយផ្ទាល់ទេ តែជាបន្តបន្ទាប់ក្រសួងការបរទេស និងក្រសួងការពារជាតិកម្ពុជាបានចេញលិខិតតវ៉ា ឲ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ។ តែភាគីថៃហាក់នៅតែផ្គើន ដោយពីមួយថ្ងៃទៅមួយថ្ងៃ បានប្រែក្លាយតំបន់ជម្លោះ តាមរយៈការសាងសង់របងថ្ម ជីកប្រឡាយ និងរាយបន្លាលួស នៅលើទឹកដីកម្ពុជា។ តើកម្ពុជាមានវិធីសាស្ត្រណា ដើម្បីរារាំងសកម្មភាពឈ្លានពានរបស់ភាគីថៃបន្តទៀត? | — | ||||||
| 8/23/26 | តើសហភាពអឺរ៉ុបអាចប្តូរការសម្រេចចិត្តទេ ក្រោយជំនួបជាមួយកូនស្រី លោក កឹម សុខា? | កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមការងាររបស់ខ្លួន ដោយជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានៅក្នុងសប្តាហ៍នេះ។ តាមកូនស្រីច្បងរបស់លោក កឹម សុខា រូបនេះ ភាគីទាំងពីរបានលើកឡើងអំពីជម្លោះកម្ពុជា-ថៃ និងអំពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប។ សហភាពអឺរ៉ុបដែលបានដកហូតការអនុគ្រោះពន្ធ(EBA)ពីកម្ពុជា២០% តាំងពីឆ្នាំ២០២០ បន្ទាប់ពីចាប់ខ្លួន លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ។ តើបេសសកម្មរបស់កញ្ញា កឹម មនោវិទ្យា អាចធ្វើឲ្យសហភាពអឺរ៉ុបផ្តល់EBA ២០%មកវិញ និងជួយគាំទ្រកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃឬទេ? | — | ||||||
Want analysis for the episodes below?Free for Pro Submit a request, we'll have your selected episodes analyzed within an hour. Free, at no cost to you, for Pro users. | |||||||||
| 8/21/26 | តើការចូលរួមជួយជាតិពីអ្នកនយោបាយគ្រប់និន្នាការ ជាវប្បធម៌សន្ទនា? | នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍រាល់អ្នកនយោបាយ រួមទាំងបញ្ញវន្តខ្មែរគ្រប់និន្នាការឲ្យចូលរួមជួយជាតិ ទោះបីមិនចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានទាមទារឲ្យមានឆន្ទៈពិតប្រាកដរបស់អ្នកទាំងនោះ តាមរយៈវប្បធម៌សន្ទនាដោយគុណធម៌ និងការគោរពគ្នាទៅវិញទៅមក។ ជុំវិញការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះ អ្នកនយោបាយខ្មែរ ដែលមាននិន្នាការផ្សេងៗខ្លះ ចាត់ទុកថាជាវប្បធម៌សន្ទនាមួយដ៏ល្អមួយ តែអ្នកខ្លះទៀតថា ខ្វះភាពស្មោះត្រង់។ | — | ||||||
| 8/20/26 | តើកំណើនជនបរទេសដែលរកស៊ីក្រៅប្រព័ន្ធនៅកម្ពុជា អាចប៉ះពាល់ដល់ការប្រកបរបររបស់ពលរដ្ឋខ្មែរ? | បច្ចុប្បន្នការប្រកបរបរក្រៅប្រព័ន្ធរបស់ជនបរទេសមួយចំនួននៅកម្ពុជា កំពុងលេចមុខច្រើន មិនថា ការលក់របស់កំប៉ិកកំប៉ុកតាមរទេះ ឬលក់ចំណី ម្ហូបអាហារ តាមដងផ្លូវសាធារណៈ។ អ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន បានបង្ហោះវីដេអូផ្សព្វផ្សាយមុខរបរលក់ដូររបស់ជនជាតិបរទេសយ៉ាងព្រោងព្រាត។ អ្នកតាមដានសង្គម និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍យល់ថា ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធគួរមានវិធានការរឹតបន្តឹងទៅលើជនបរទេសដែលរកស៊ីរបរក្រៅប្រព័ន្ធនៅប្រទេសកម្ពុជា។ តើគេត្រូវបារម្ភពីកំណើនជនបរទេសដែលរកស៊ីក្រៅប្រព័ន្ធនៅកម្ពុជាដែរឬទេ? | — | ||||||
| 8/19/26 | តើមេដឹកនាំកម្ពុជា-ភូមា អាចនឹងជជែកពីយុទ្ធសាស្ត្ររួម ដើម្បីទប់ទល់នឹងការបំពានរបសថៃដែរ ឬទេ? | មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ កម្ពុជា និងភូមា សុទ្ធសឹងជាប្រទេសដែលមានព្រំដែនជាប់គ្នាជាមួយថៃ និងកំពុងមានជម្លោះជាមួយថៃដូចគ្នា។ អ្នកវិភាគនយោបាយ និងភូមិសាស្ត្រនយោបាយនានា មើលឃើញថា របៀបវារៈនៃការគំរាមកំហែងរបស់ថៃទៅលើកម្ពុជា និងភូមា អាចនឹងត្រូវលើកយកមកពិភាក្សាក្នុងជំនួបមេដឹកនាំប្រទេសទាំងពីរ។ តើមេដឹកនាំកម្ពុជា និងភូមា អាចនឹងជជែកពីយុទ្ធសាស្ត្ររួមឬទេ ដើម្បីទប់ទល់ជាមួយថៃ ដែលបានបង្កជម្លោះតាមព្រំដែនជាមួយប្រទេសជិតខាងទាំងពីរ? | — | ||||||
| 8/18/26 | តើជីវិតនយោបាយប្រឆាំងរបស់លោក កឹម សុខា ត្រូវបញ្ចប់ ក្រោយពេលកូនស្រីទទួលតំណែងក្នុងជួររដ្ឋាភិបាល? | កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃចន្ទ ទី១៧សីហា។ ការតែងតាំងនេះធ្វើឡើងក្រោយពេលដែលលោក កឹម សុខា បាននាំកញ្ញា កឹម មនោវិទ្យា ទៅជួបលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៦សីហា។ រីឯលោក កឹម សុខា មេដឹកនាំអតីតបក្សប្រឆាំងវិញ គេនៅមិនដឹងថា តើលោកនឹងអាចទទួលបានតំណែងដូចកូនស្រី ឬបន្តរក្សាមរតកនយោបាយក្នុងនាមជាមេដឹកនាំអតីតបក្សប្រឆាំងឬយ៉ាងណា។ អ្នកឃ្លាំមើលនយោបាយកម្ពុជាមួយចំនួននៅរារែកក្នុងការសន្និដ្ឋាន និងខ្លះទៀតយល់ថា ជីវិតនយោបាយជាអ្នកប្រឆាំងរបស់លោក កឹម សុខា បានដើរដល់ទីបញ្ចប់ ក្រោយពេលកូនស្រីរបស់លោកទទួលតំណែងក្នុងជួររដ្ឋាភិបាលរបស់ហ៊ុន ម៉ាណែត។ | — | ||||||
| 8/17/26 | តើជំនួបរវាង លោក ហ៊ុន សែន និង លោក កឹម សុខា អាចបន្ថយសម្ពាធពីសហគមន៍អន្តរជាតិដែរឬទេ? | ជំនួបរវាង លោក ហ៊ុន សែន និងក្រុមគ្រួសារលោក កឹម សុខា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រសែភ្នែកអ្នកតាមដានសង្គម និងនយោបាយខ្មែរ ព្រមទាំងមានការវិភាគផ្សេងៗគ្នាពីសេណារីយ៉ូនៃជំនួបរវាងអ្នកនយោបាយ ដែលធ្លាប់ជាគូបដិបក្ខនឹងគ្នា។ ដោយឡែកសម្រាប់ក្រសែភ្នែកសហគមន៍អន្តរជាតិវិញ តើពួកគេយល់ឃើញយ៉ាងណាដែរចំពោះជំនួបមួយនេះ? | — | ||||||
| 8/16/26 | អ្នកតាមដានសង្គម៖ ចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកជេរប្រមាថគួរតែធ្វើឡើងឲ្យស្មើភាពគ្នា | ប្រមុខគណបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធដើរតួជាដើមបណ្តឹង ប្តឹងអ្នកជេរប្រមាថនៅតាមបណ្តាញសង្គម ឡើងទៅកាន់តុលាការ។ មួយថ្ងៃក្រោយមក ប្រធានព្រឹទ្ធសភារូបនេះ បានអំពាវនាវបន្ថែមឲ្យតុលាការពន្លឿនចាត់ការលើសំណុំរបស់អ្នកស្រី សំ សុខា ដែលធ្លាប់ជេរប្រមាថតាមបណ្តាញសង្គម និងទើបតែបានសុំទោសជាសាធារណៈកាលពីពេលថ្មីៗនេះ។ អ្នកតាមដានសង្គមមួយចំនួន បានគាំទ្រឲ្យមានចំណាត់ការលើអ្នកជេរប្រមាថតាមបណ្តាញសង្គម តែពួកគេចង់ឃើញចំណាត់ការនោះធ្វើឡើងដោយស្មើភាពគ្នា។ | — | ||||||
| 8/15/26 | តើជំនួបរវាងលោក ហ៊ុន ម៉ាណែត និងកញ្ញា កឹម មនោវិទ្យា ជាចំណុចវិជ្ជមានចំពោះនយោបាយនៅកម្ពុជា? | ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រទី១៤សីហា បានបង្ហោះរូបថតមួយសន្លឹកជាមួយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ លោក ហ៊ុន ម៉ាណែត បានសរសេរថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលលោក និងកញ្ញា កឹម មនោវិទ្យា អាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ អ្នកតាមដាននយោបាយស្រុកខ្មែរ បានបង្ហាញការចាប់អារម្មណ៍ចំពោះជំនួបដ៏កម្ររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងកូនស្រីច្បងរបស់លោក កឹម សុខា។ ពួកគេយល់ថា នេះជាសញ្ញានៃរបត់នយោបាយថ្មីរបស់អ្នកនយោបាយជំនាន់ថ្មីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ | — | ||||||
| 8/14/26 | តើការយកវប្បធម៌ខ្មែរដាក់ក្នុងបទចម្រៀងបរទេស ជាការជួយផ្សព្វផ្សាយ ឬធ្វើឱ្យភាន់ច្រឡំវប្បធម៌? | ថ្មីៗនេះ វីដេអូចម្រៀងរបស់តារាចម្រៀងវៀតណាមម្នាក់កំពុងផ្ទុះ ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ទាំងក្នុងប្រទេសកម្ពុជា និងវៀតណាម។ បទចម្រៀងនោះបានបង្ហាញពីរូបភាពពិធីមង្គលការ និងរបាំជូនពរដែលសុទ្ធសឹងតែជាវប្បធម៌ខ្មែរ។ នៅកម្ពុជា បទចម្រៀងរបស់វៀតណាមដែលកំពុងល្បី ត្រូវបានអ្នកលេងបណ្តាញសង្គមបន្តនាំគ្នាចែកចាយយ៉ាងព្រោងព្រាត ដោយពលរដ្ឋខ្លះមើលឃើញថា វៀតណាមចង់ជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញ។ តែពលរដ្ឋខ្មែរខ្លះវិញ បារម្ភខ្លាចជាតិសាសន៍ផ្សេងភាន់ច្រឡំវប្បធម៌ខ្មែរ ទៅជាវប្បធម៌វៀតណាម និងបានទាមទារឱ្យក្រសួងវប្បធម៌មានចំណាត់ការលើករណីនេះ។ តើការបញ្ចូលវប្បធម៌ខ្មែរទៅក្នុងបទចម្រៀងរបស់បរទេស ជាចំណែកក្នុងការជួយផ្សព្វផ្សាយវប្បធម៌ឱ្យកាន់តែល្បី ឬធ្វើឱ្យអន្តរជាតិភាន់ច្រឡំវប្បធម៌រវាងជាតិសាសន៍? | — | ||||||
| 8/13/26 | តើការចាប់ខ្លួនស្រ្តីដែលជេរប្រមាថកងទ័ពជួរមុខម្នាក់ ឆ្លុះបញ្ចាំងយ៉ាងណាពីសង្គមកម្ពុជា? | នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ស្ត្រីឈ្មោះ ចិន្តា សុវណ្ណារី ម្ចាស់ហាងលក់ទូរស័ព្ទដៃតាមអនឡាញយីហោ Mr.8 gaming ត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព។ ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីមានជម្លោះពាក្យសម្តីដែលផ្តើមចេញពីរឿងទិញដូរទូរស័ព្ទ។ នៅលើបណ្តាញសង្គម ស្ត្រីម្ចាស់ហាងបានរងការរិះគន់ថា បានជេរប្រមាថ និងមើលងាយដល់ស្ថាប័នកងទ័ព និងទាហានជួរមុខ។ ការមើលងាយអ្នកការពារព្រំដែន ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ ត្រូវបានគេចាត់ទុកថា ជាទង្វើបំផ្លាញទឹកចិត្តអ្នកលះបង់ដើម្បីជាតិ និងជាចំណុចរសើបខ្លាំងផ្នែកសន្តិសុខជាតិ។ តើការអនុវត្តច្បាប់លើស្ត្រីដែលប្រមាថយោធាអាចជាចំណាត់ការជ្រុលហួសហេតុដែរឬទេ? | — | ||||||
| 8/11/26 | បើការតវ៉ាតាមការទូតមិនអាចបញ្ឈប់ទង្វើឈ្លានពានរបស់ថៃ តើកម្ពុជាអាចមានផ្លូវអ្វីផ្សេងទៀតដែរឬទេ? | កម្ពុជាតាមរយៈក្រសួងការបរទេសនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញលិខិតតវ៉ាសាជាថ្មីទៀត បន្ទាប់ពីយោធាថៃបានសាងសង់លេណដ្ឋានថ្មីរបស់ខ្លួនរំលោភចូលទឹកដីកម្ពុជា នៅច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែសីហា និងការប្រកាសភ្ជាប់អគ្គិសនីរបស់ថៃទៅកាន់ប្រាសាទតាក្របី និងភ្នំ៣៣៣ កាលពីថ្ងៃទី៧ខែ សីហា។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា ការចេញកំណត់ទូតតវ៉ា ជាបន្តបន្ទាប់របស់កម្ពុជានេះ គឺជាយុទ្ធសាស្រ្តប្រតិកម្មអសកម្ម ពោលជាវិធីដែលខ្វះប្រសិទ្ធភាពទប់ស្កាត់ ឬវិធានការឆ្លើយតបជាក់ស្តែង។ តែអ្នកជំនាញមួយចំនួនមើលឃើញថា ការចេញកំណត់ទូតតវ៉ានេះ ពុំមានន័យថា រដ្ឋាភិបាលកម្ពុជាគ្មានជម្រើសនោះឡើយ និងថា នេះគឺជាមធ្យោបាយការទូតស្របច្បាប់ ដែលជួយបញ្ជាក់ជំហររបស់កម្ពុជា ដែលមិនទទួលស្គាល់សកម្មភាពរំលោភឈ្លានពានដោយខុសច្បាប់របស់ថៃមកលើកម្ពុជា។ ក្នុងករណីដែលការតវ៉ាតាមការទូតមិនអាចបញ្ឈប់សកម្មភាពរបស់ថៃ តើកម្ពុជាគួរពិចារណាប្រើយន្តការអន្តរជាតិ ឬផ្លូវច្បាប់អ្វីបន្ថែមទៀតដែរឬទេ? | — | ||||||
| 8/10/26 | តើយុវជនគួរជ្រើសរើសមុខជំនាញអ្វី ក្រោយពីដឹងលទ្ធផលប្រឡងបាក់ឌុប? | នៅឆ្នាំ២០២៦នេះមានបេក្ខជនប្រឡងបាក់ឌុបជាង១៥ម៉ឺន១ពាន់នាក់ ពោលគឺកើនឡើងជាងឆ្នាំ២០២៥ដែលមានបេក្ខជន ជាង១៤ម៉ឺន៦ពាន់នាក់។ នៅឆ្នាំ២០២៦នេះ មានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ប្រមាណតែ២៨ភាគរយប៉ុណ្ណោះ ខណៈបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានរហូតដល់ទៅ៧២ភាគរយ។ ទោះបីជាជាប់ ឬធ្លាក់បាក់ឌុប តើយុវជនខ្មែរគួរជ្រើសរើសមុខជំនាញអ្វី ដើម្បីកសាងអនាគតខ្លួនឯង និងក្លាយជាខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ? | — | ||||||
| 8/8/26 | ហេតុអ្វីថៃប្រតិកម្មនឹងរបាយការណ៍របស់ UN ជុំវិញជម្លោះព្រំដែនកម្ពុជា និងថៃ? | អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក Tom Andrews នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ចេញប្រតិកម្មតបនឹងរដ្ឋាភិបាលថៃ។ ថៃដែលចោទលោក Tom Andrews ថាកាន់ជើងកម្ពុជាពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ តែបើតាមអ្នករាយការណ៍ពិសេសរូបនេះ ២ថ្ងៃមុននឹងចេញរបាយការណ៍ លោកក៏បានផ្ញើសេចក្តីព្រាងរបាយការណ៍ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃទៅរដ្ឋាភិបាលថៃដែរ តែរដ្ឋាភិបាលទីក្រុងបាងកកមិនបានឆ្លើយតបអ្វីទាំងអស់។ ហេតុអ្វីភាគីថៃសំដែងប្រតិកម្មជាបន្តបន្ទាប់ចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា? | — | ||||||
| 8/7/26 | តើកម្ពុជាគួរពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសផ្សេងក្រៅពីចិនដែរ ឬទេ? | ថ្មីៗនេះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានផ្តល់អនុសាសន៍ឱ្យកម្ពុជាធ្វើកំណែទម្រង់គោលនយោបាយទិដ្ឋាការដោយបន្ថែមការលើកលែងទិដ្ឋាការទៅលើប្រទេសរីកចម្រើននៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសផ្សេងទៀតដើម្បីជួយផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តការលើកលែងទិដ្ឋាការសាកល្បងរយៈពេល ៤ខែពីពាក់កណ្តាលខែមិថុនាដល់ពាក់កណ្តាលខែតុលា ឆ្នាំ២០២៦ សម្រាប់ពលរដ្ឋចិន។ តែអ្នកជំនាញវិស័យទេសចរណ៍មើលឃើញថា ការលើកលែងទិដ្ឋាការសម្រាប់ទេសចរចិនហាក់គ្មានប្រសិទ្ធភាព និងចង់ឃើញរដ្ឋាភិបាលសម្លឹងមើលភ្ញៀវទេសចរមកពីតំបន់ផ្សេង ដូចជាអឺរ៉ុប និងប្រទេសផ្សេងដែលមានប្រាក់ចំណូលខ្ពស់។ តើកម្ពុជាគួរពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសផ្សេងក្រៅពីចិនដែរ ឬទេ? | — | ||||||
| 8/6/26 | អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅ? | ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ គឺជាខួប ៣ឆ្នាំ នៃការឡើងដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៣ឆ្នាំ កន្លងទៅត្រូវបានអ្នកជំនាញផ្នែកនយោបាយ និងសង្គម កត់សម្គាល់ឃើញផ្សេងៗគ្នា។ អ្នកខ្លះបានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ទោះក្នុងកាលៈទេសៈ ដែលកម្ពុជារួមរឹតដោយវិបត្តិច្រើនក៏ដោយ និងអ្នកខ្លះទៀតបានមើលឃើញពីការសម្រេចបាននូវសមិទ្ធផលមួយនៅមានកម្រិតនៅឡើយ ហើយចង់ឲ្យរដ្ឋាភិបាលធ្វើការកែសម្រួលបន្ថែមទៀត។ អ្វីទៅជាតុល្យការនៃការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនារយៈពេល៣ឆ្នាំកន្លងទៅ? | — | ||||||
Showing 24 of 24
Pitch Fit is a Pro feature
See how bookable this show is for guests, which brands already advertise, the per-episode ad value, and the best-fit guest and sponsor profile. The numbers are blurred on the free plan.
How readily this show books outside guests like you.
How proven this show is for host-read sponsorships.
For Guests
ProFor Advertisers
ProUpgrade to Pro to unlock guest cadence, sponsor categories, fit scores, and per-episode ad value for this show.