
The episode discusses the implications of the ongoing conflict in the Middle East, particularly focusing on the impact on Gulf countries and their lack of agency in international negotiations.
រងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលមាននៅក្នុងទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រទេសនៅឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ព្រោះថា កប៉ាល់ដឹកប្រេង និងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់ និងអាមេរិកបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។ ជាមហាសេដ្ឋីប្រេង ប៉ុន្តែ គ្មានអំណាច គ្មានកម្លាំងយោធា ដើម្បីការពារខ្លួនពីគ្រាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់។ រឹតតែអាក្រក់ និងសោកសង្រេងជាងនោះទៀត គឺប្រទេសអ្នកមាននៅឈូងសមុទ្រពែក្ស ទាំងនោះគ្មានសិទ្ធិ គ្មានសំឡេង គ្មានគេអញ្ជើញឲ្យចូលរួមនៅក្នុងការចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅដើមបូព៌ា។ នោះបើទោះបីជាពួកគេរងគ្រោះ បាត់បង់ប្រយោជន៍សេដ្ឋកិច្ច ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ព្រោះតែគ្រាប់មីស៊ីល និងដ្រូន…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.