
The episode discusses the political changes in Venezuela under pressure from the United States, including the removal of military leaders loyal to Nicolás Maduro.
ចាប់តាំងពីអាមេរិករបស់លោកដូណាល់ត្រាំ ប្រើកម្លាំងយោធាចូលទៅចាប់ជំរិតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូនៅចុងខែមករា មក រដ្ឋាភិបាលក្រុងការ៉ាកាសដឹកនាំដោយប្រធានាធិបតីស្តីទី យល់ព្រមធ្វើសម្បទានទៅតាមការចង់បានរបស់វ៉ាស៊ីនតោន។ បន្ទាប់ពីបង្ខំចិត្តកែប្រែប្រព័ន្ធច្បាប់ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅបោះទុនវិនិយោគលើវិស័យប្រេងថាមពលរបស់វ៉េណេស៊ុយអេឡា ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា នៅថ្ងៃទី១៩មីនា បានធ្វើកំណែទម្រង់ ដោយដកមន្រ្តីយោធាជាន់ខ្ពស់ទាំងអស់ដែលស្និទ្ធនឹងលោកម៉ាឌូរ៉ូ និងដាក់ជំនួសវិញ នូវបុគ្គលដែលមានជំហរមិនសូវប្រឆាំងអាមេរិក។ តើវ៉េណេស៊ុយអេឡាកំពុងធ្លាក់ខ្លួនដោយមិនដឹងខ្លួន ទៅនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក? ចាប់តាំងពីអាមេរិកប្រើកម្លាំងយោធាចូលទៅចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ វ៉េណេស៊ុយអេឡាគ្មានជម្រើសអ្វីក្រៅតែពីដើរតាមខ្សែបន្ទាត់ ខ្សែញាក់របស់អាមេរិក។ បន្ទាប់ពីកែប្រែប្រព័ន្ធគតិយុត្តិដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលទៅវិនិយោគលើថាមពលប្រេងវ៉េណេស៊ុយអេឡា កែទម្រង់ប្រព័ន្ធតុលាការ និងដោះលែងអ្នកទោសនយោបាយតាមការចង់បានរបស់វ៉ាស៊ីនតោន ប្រធានាធិបតីស្តីទីរបស់វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានធ្វើកំណែទម្រង់ដ៏សំខាន់មួយទៀត នោះគឺការផ្លាស់ប្តូរក្បាលម៉ាស៊ីនកងទ័ព មេដឹកនាំយោធាដ៏មានឥទ្ធិពល និងមានអំណាចខ្លាំងនៅវ៉េណេស៊ុយអេឡា។…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.