
The episode discusses the implications of military actions in the Middle East on global energy production and infrastructure.
សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងរីករាលដាលកាន់តែធំ និងបង្កផលវិបាកកាន់តែធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចពិភពលោកទាំងមូល។ តំបន់នេះគឺជាជង្រុកប្រភពថាមពលដ៏ធំបំផុតមួយ ដែលមានប្រេងកាតនិងឧស្ម័នធម្មជាតិ។ ពេលនេះ ការវាយប្រហារទៅវិញទៅមក មិនត្រឹមតែបានសំដៅទៅលើទីតាំងស្តុកប្រេងនិងឧស្ម័នប៉ុណ្ណោះទេ តែវាបានវាយសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មតែម្តង។ បញ្ហានេះ និងជះផលប៉ះពាល់យូរអង្វែង ទៅលើបណ្តាញផលិតនិងផ្គត់ផ្គង់ នៃវត្ថុធាតុដើមថាមពល។ ថ្ងៃពុធទី១៨មីនា សង្គ្រាមនៅមជ្ឈិមបូព៌ា បានឆេះរាល ឈានចូលចំណុចថ្មីមួយទៀតដ៏គ្រោះថ្នាក់។ អ៊ីស្រាអែលបានបើកការវាយប្រហារ ទៅលើអណ្តូងឧស្ម័នដ៏ធំបំផុតរបស់អ៊ីរ៉ង់ ឲ្យឆេះសន្ធោសន្ធៅ។ ជាការសងសឹកវិញ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ឧស្ម័នរបស់កាតា។ គួរកត់សំគាល់ថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងមកនៅថ្ងៃទី២៨កុម្ភៈ ការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក បានសំដៅភាគច្រើនលើសលុប ទៅលើសមត្ថភាពការពារខ្លួនរបស់អ៊ីរ៉ង់ ដែលមានដូចជាទីតាំងឃ្លាំងគ្រាប់មីស៊ីល ប្រព័ន្ធបាញ់បង្ហោះមីស៊ីល នាវាចម្បាំង និងនាវាមុជទឹកជាដើម។ អ៊ីស្រាអែលបានវាយប្រហារផងដែរ ទៅលើទីតាំងស្តុកប្រេងរបស់អ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ បានវាយប្រហារភាគច្រើនលើសលុប ទៅលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស ដោយសំដៅទៅលើទីតាំងឃ្លាំងស្តុកផលិតផលប្រេងនិងឧស្ម័ន។ តែនៅយប់ថ្ងៃពុធទី១៨មីនា…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.