តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា?

តើប៉ាគីស្ថានមានសមត្ថភាពអីទើបអាច​បញ្ចុះបញ្ចូលឲ្យ​​អាមេរិកនិង​អ៊ីរ៉ង់ផ្អាកសង្រ្គាម និង​ចូលតុចរចា?

April 10, 2026 · 7 min

About this episode

The episode discusses Pakistan's role as a mediator in the conflict between the US and Iran.

បើសិន​គ្មានអ្វីប្រែប្រួល ប៉ាគីស្ថាន​នឹងធ្វើជាម្ចាស់ផ្ទះ សម្របសម្រួល​នៅក្នុង​ការចរចា​រវាង​អាមេរិក និងអ៊ីរ៉ង់ ដើម្បី​ស្វែងក​កិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅដើម​បូព៌ា។ វត្តមាន​របស់​គណៈប្រតិភូអាមេរិក និង​អ៊ីរ៉ង់​នៅ​រដ្ឋធានី​អ៊ីស្លាម៉ាបាដ នៅថ្ងៃសៅរ៍ទី ១១​មេសា ជា​លទ្ធផល​នៃការប្រឹងប្រែង​របស់​ប៉ាគីស្ថាន ដែលបានសម្រុកយុទ្ធនាការការទូត​បញ្ចុះបញ្ចូល​ឲ្យ​ភាគី​ជម្លោះ​អ៊ីរ៉ង់ និង​អាមេរិក យល់​ព្រមធ្វើបទឈប់បាញ់​រយៈពេល១៥ថ្ងៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​សម្របសម្រួល​ឲ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​ស្តារសេដ្ឋកិច្ច​ពិភពលោក ដែល​រងគ្រោះ ព្រោះតែ​វិបត្តិ​ប្រេងឥន្ធនៈ​ឡើងថ្លៃ។ ប៉ាគីស្ថាន​បាន​ចូលខ្លួន​មក​ធ្វើជា​អន្តរការី​នៅក្នុង​សំណុំរឿងមួយដ៏ស្មុគស្មាញ ដែល​អ្នកការទូតខ្លះវាយតម្លៃថា ជា​បេសកកម្ម​ដែល​មិនអាច​ទៅរួច ដោយ​មើលទៅជំហរ​របស់អាមេរិក និងអ៊ីរ៉ង់​ដែលជា​សត្រូវ​សួពូជនឹងគ្នា។ តើ​ប៉ាគីស្ថាន​ធ្វើយ៉ាងដូចម្តេច​ដើម្បី​អាច​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​អាមេរិក និងអ៊ីរ៉ង់? ដោយ​បញ្ចុះបញ្ចូល​ឲ្យ​ភាគីជម្លោះ អាមេរិក និងអ៊ីរ៉ង់​យល់ព្រម​ឈប់​ប្រយុទ្ធគ្នា រយៈពេល​២សប្តាហ៍ និង​ចូលខ្លួនជាម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​ដើម្បីចរចា​ឈានទៅ​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​នៅដើមបូព៌ា ប៉ាគីស្ថាន​បាន​បង្ហាញ​ឲ្យ​គេឃើញ​ពី​តួនាទី​ដ៏​សំខាន់ និង​សមត្ថភាព​មិនប្រកែកបាន​របស់​ប្រទេស​អាស៊ី​ខាងត្បូង​មួយនេះ។…

More episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.