សង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច?

សង្គ្រាម​​អ៊ីរ៉ង់៖ តើត្រូវដោះស្រាយបញ្ហាអ៊ុយរ៉ានីញ៉ូមអ៊ីរ៉ង់យ៉ាងដូចម្តេច?

April 19, 2026 · 5 min

About this episode

The episode discusses the complexities of the Iran nuclear deal and the challenges surrounding uranium enrichment negotiations.

នៅថ្ងៃសុក្រទី ១៧​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បាន​អះអាង​ថា​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-​អ៊ីរង់ ដែល​មាន​បូក​​កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផង ជិត​កើត​ចេញ​ជា​រូប​រាង​ហើយ។ បើ​តាម​លោក​ត្រាំ ​អ៊ីរ៉ង់ បាន​យល់​ព្រម​ផ្ទេរ​ស្តុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម ​ឱ្យ​អាមេរិកទៀត​ផង។​ តែ​ព័ត៌មាន​នេះ​ត្រូវ​បាន​អ៊ីរ៉ង់​បាន​ច្រាន​ចោល​ទាំង​ស្រុង។ ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ពោលគឺ​ការ​អភិវឌ្ឍ​កម្ម​វិធី​នុយក្លេអ៊ែរ មាន​តម្លៃ​ដូច​ជា​បូរណភាពដែនដី​​មួយដែរ​សម្រាប់​អ៊ីរ៉ង់ និង​ជា​ប្រធានបទដែល​ធ្លាប់​ខ្ទាស់​កិច្ចចរចា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​តើ​គេ​​អាច​មាន​ជម្រើស​អ្វី​ខ្លះ​ ក្នុង​​ដោះស្រាយ​បញ្ហាអ៊ុយរ៉ានីញ៉ូម ដើម្បី​ឱ្យ​អ៊ីរ៉ង់អាច​ទទួល​យក​បាន​​? នៅ​ថ្ងៃ​សុក្រ​ទី ១៧​មេសា ប្រធានាធិបតី​អាមេរិក បានចេញ​សេចក្តី​ប្រកាស​ច្រើន​ណាស់ ថា​ជិត​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​​ជាមួយ​អ៊ីរ៉ង់​ហើយ។ ចំណុច​ខ្ទាស់​សំខាន់ៗ​ត្រូវ​បាន​ដោះស្រាយ​រួច ជាពិសេស​ចំណុច​ទាក់ទង​នឹង​នុយក្លេអ៊ែរ ដែល​ជា​ស្នូល​នៃ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​តាំង​ពី​យូរ​យារ​មក។ បើ​តាម​លោក​ត្រាំ អ៊ីរ៉ង់​​ព្រម​ផ្ទេរ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ចម្រាញ់​រួច​ឱ្យ​សហរដ្ឋ​អាមេរិក​ទៀត​ផង។ អាមេរិក​នឹង​យក​ចបជីក​យក្ស​ទៅ​ឆ្កឹះ​យក​លម្អង​អ៊ុយរ៉ានីញ៉ូម​ទាំងអស់​ពី​អ៊ីរ៉ង់ ដោយ​គ្មាន​បង់​ប្រាក់​មួយ​រៀល​ទេ។ ពាក្យ​ថា​លម្អង​អ៊ុយរ៉ានីញ៉ូម សម្រាប់​លោក​ត្រាំ…

More episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.