អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់?

អាមេរិកនិងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារអ៊ីរ៉ង់ ចុះឯណាទៅរុស្ស៊ី និងចិន សម្ព័ន្ធមិត្ត​របស់អ៊ីរ៉ង់?

March 9, 2026 · 8 min

About this episode

The episode discusses the ongoing military actions by the US and Israel against Iran and the lack of support from Russia and China.

សង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ទៅលើ​អ៊ីរ៉ង់​បាន​ឈានចូលដល់​ថ្ងៃទី១១​ គិត​ត្រឹម​ថ្ងៃអង្គារ​ទី​១០​មីនា។ រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ចំណែក​ចិន​ជាអតិថិជនទិញប្រេង​របស់អ៊ីរ៉ង់​បាន​បន្លឺសំឡេង​បរិហារិះគន់​ជាបន្តបន្ទាប់គ្នា ប៉ុន្តែ គ្មាន​ប្រទេស​ណាមួយ រុស្ស៊ី ឬ​ចិន​ដែលចូលជួយ​អ៊ីរ៉ង់នោះទេ។ គ្មាន​ប្រព័ន្ធការពារដែនអាកាស អ៊ីរ៉ង់​កំពុងចុះទ្រោមដោយការវាយប្រហារផ្លូវអាកាស​យ៉ាងចាស់​ដៃ​ពី​សំណាក់​អាមេរិក និង​អ៊ីស្រាអែល។ ហេតុអ្វីបានជា​ចិន និង​រុស្ស៊ីមិនព្រមជួយ ហើយផ្ទុយទៅវិញ បណ្តែតបណ្តោយទុក​ឲ្យអ៊ីរ៉ង់ ដែល​ជាសម្ព័ន្ធមិត្ត និងជា​ប្រទេស​ផ្គត់ផ្គង់ប្រេង​នៅ​ឯកោ រងការវាយប្រហារពី​អាមេរិក និងអ៊ីស្រាអែល តែម្នាក់ឯងយ៉ាងដូច្នេះ? នៅក្នុង​វីដេអូ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​រដ្ឋអ៊ីរ៉ង់ IRNA នៅក្នុង​សមយុទ្ធ កាលពីថ្ងៃទី​១២កុម្ភៈ គេឃើញកងទ័ពជើងទឹករបស់​​​រុស្ស៊ីបាន​ចូលរួម​ធ្វើសមយុទ្ធរួមគ្នា​ជាមួយ​កងទ័ពអ៊ីរ៉ង់ នៅ​ច្រកសមុទ្រ​អកម៉ូហ្ស។ ដោយ​បញ្ជូន​នាវាចម្បាំង និង​ទាហាន​ជើងទឹក​ជាច្រើននាក់ រុស្ស៊ីបានធ្វើសមយុទ្ធជាមួយកងទ័ពអ៊ីរ៉ង់ នៅក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ​ និងការដោះដូរ​បទពិសោធន៍​យោធា​រវាង​ប្រទេស​ទាំងពីរ។ បើតាម​ទីភ្នាក់ងារព័ត៌មានរដ្ឋ​អ៊ីរ៉ង់ នៅក្នុង​សមយុទ្ធ កងទ័ពអ៊ីរ៉ង់​បានហាត់សម​បាញ់ដោយ​ប្រើ​គ្រាប់កាំភ្លើងពិត ទៅលើ​គោលដៅ ដែល​អាច​នាវាចម្បាំង​របស់​ខ្មាំងសត្រូវ។…

More episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.