
The episode discusses concerns regarding South Korea's security in light of US military actions and missile deployments.
អាមេរិកកាន់តែលង់ជាប់ក្នុងសង្រ្គាមវាយប្រហារលើអ៊ីរ៉ង់។ ដើម្បីផលប្រយោជន៍របស់ខ្លួន ដូចជាមូលដ្ឋានទ័ព នៅតំបន់ដើមបូព៌ា អាមេរិកបានរើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំងនិងប្រព័ន្ធខែលមីស៊ីលចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក និងកាសែតក្នុងស្រុកកូរ៉េខាងត្បូងបានចុះផ្សាយពីការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីលអាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅពង្រាយនៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី១០មីនា ដើមសប្តាហ៍ប្រធានាធិបតីកូរ៉េខាងត្បូងបានឆ្លើយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ដោយថា កូរ៉េខាងត្បូងបានប្រឆាំងដែរ ប៉ុន្តែ មិនអាចហាមឲ្យអាមេរិកឈប់ដកយកប្រព័ន្ធខែលមីស៊ីលពីកូរ៉េខាងត្បូង ទៅដាក់នៅតំបន់ដើមបូព៌ាបាននោះទេ។ គ្មានប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក តើកូរ៉េខាងត្បូងត្រូវបារម្ភពីសុវត្ថិភាពការពារដែនអាកាសរបស់ខ្លួន នៅចំពោះមុខការគំរាមកំហែងរបស់កូរ៉េខាងជើងដែរឬទេ? នៅចំពោះមុខការវាយបកដោយមិនដកដៃរបស់អ៊ីរ៉ង់ ដែលបានប្រើដ្រូន និងមីស៊ីលសំដៅស្ថានទូត ទីតាំងប្រេង និងមូលដ្ឋានយោធារបស់អាមេរិកនៅតាមបណ្តាប្រទេសអារ៉ាប់ អាមេរិកបានរុះរើ ដកយកសព្វាវុធ និងប្រព័ន្ធខែលមីស៊ីលរបស់ខ្លួនចេញពីសម្ព័ន្ធមិត្តនៅអាស៊ី ទៅដាក់ពង្រាយនៅដើមបូព៌ា។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហាប់ និងកាសែតអាមេរិកដូចជាWashington Post ប្រព័ន្ធខែលមីស៊ីល Thaad…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.