ឥណ្ឌូណេស៊ី៖ ទីក្រុង​ហ្សាការតា​ប្រឈមមុខ​នឹងវិបត្តិ​គំនរសំរាមពេញទីក្រុង ដោយ​គ្មានដំណោះស្រាយ

ឥណ្ឌូណេស៊ី៖ ទីក្រុង​ហ្សាការតា​ប្រឈមមុខ​នឹងវិបត្តិ​គំនរសំរាមពេញទីក្រុង ដោយ​គ្មានដំណោះស្រាយ

February 19, 2026 · 6 min

About this episode

The episode discusses the waste crisis in Jakarta, Indonesia, highlighting the increasing garbage problem and its implications for public health.

កាកសំណល់​សំរាមដ៏ច្រើនសន្ធឹក បានចោទជាបញ្ហា​យូរឆ្នាំមកហើយ នៅ​​រដ្ឋធានីហ្សាការតា​របស់ឥណ្ឌូណេស៊ី។ តែពីមួយថ្ងៃទៅ​មួយថ្ងៃ គំនរសំរាមកាន់តែខ្ពស់ មិនថានៅតាមផ្លូវនិងតាមទីសាធារណៈនានា។ ក្នុងមួយ​ថ្ងៃ អ្នករស់នៅទីក្រុង​ហ្សាការតា​​ បង្កើតកាកសំណស់​សំរាម ដល់ទៅ ១៤០០០ តោន ខណៈ​ទីលានចាក់សំរាម​ លែងមានលទ្ធភាពស្តុកទុកបាន​។ លើសពីសោភណ័ភាព​ទីក្រុង វិបត្តិ​គំនរភ្នំសំរាម​នៅទីក្រុងហ្សាការតា គឺជា​ប្រភពនៃ​បញ្ហាសុខភាពសាធារណៈគួរឲ្យព្រួយបារម្ភ។​​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានដាក់ចេញនូវគម្រោងមួយចំនួន ដើម្បីដោះស្រាយ​បញ្ហានេះ តែត្រូវអង្គការសង្គមស៊ីវីល​​ចាត់ទុកថាគ្មានប្រសិទ្ធភាព​។​ ជាមួយនឹងប្រជាជនរស់នៅសរុប ដល់ទៅ​​​៤២លាននាក់ ទីក្រុង​ហ្សាការតា រដ្ឋធានីឥណ្ឌូណេស៊ី​ គឺជាម៉េត្រូប៉ូលដ៏ធំជាងគេបំផុត​ក្នុងពិភពលោក​។ អ្នករស់នៅ​ក្នុងទីក្រុងហ្សាការតា បាន​បង្កើតកាកសំណល់សំរាម ចំនួន​ដល់ទៅ​១៤០០០តោន​ ក្នុងមួយថ្ងៃ ធ្វើ​ឲ្យ​ទីលានចាក់សំរាម​ចំនួន​ទាំងអស់ ៨ទីតាំងជុំវិញទីក្រុងដ៏ធំនេះ ត្រូវចាល់ លែងមាន​សមត្ថភាពស្តុកទុក​។ ប្រជាជន​ក្រុងហ្សាការតា ត្រូវ​រស់នៅជាមួយ​គំនរសំរាម​ពាសវាលពាសកាល តាមផ្លូវនិងតាមទីសាធារណៈ។ គំនរ​សំរាមស្អុយរលួយ​នៅតាមផ្លូវ ជះ​ក្លិនគំរង់លាយ​ឡំដោយ​សត្វរុយផង បង្កផលប៉ះពាល់ជាខ្លាំង ទៅដល់​អ្នក​ប្រកបមុខរបររកស៊ី​លក់ដូរតាមផ្លូវ​។ យោងតាមអ្នកជំនាញ​​ ចំនួន​ប្រជាជនកើនឡើងកាន់តែខ្លាំង​នៅក្នុងទីក្រុង​ហ្សាការតា…

More episodes of ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.