
The episode discusses the ongoing civil war in Myanmar and the challenges faced by the shadow government formed after the military coup.
គិតនៅត្រឹមខែកុម្ភៈនេះ មានរយៈពេល៥ឆ្នាំគត់ ដែលភូមាធ្លាក់ខ្លួនទៅក្នុងសង្រ្គាមស៊ីវិលភូមា ក៏ព្រោះតែក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងចាប់លោកស្រី អ៊ុងសាន ស៊ូជី ដាក់ពន្ធនាគារ គ្មានថ្ងៃនឹងដោះលែង។ នៅក្នុងសង្រ្គាមផ្ទុះនៅពេញទូទាំងប្រទេសភូមា គូប្រជែងធំបំផុតរបស់របបសឹក គឺរដ្ឋាភិបាលស្រមោល ឬរដ្ឋាភិបាលរួបរួមជាតិ ដែលត្រូវបានបង្កើតឡើងនៅតែប៉ុន្មានខែ ក្រោយរដ្ឋប្រហារ។ ប្រមូលផ្តុំដោយអតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋាភិបាលស្រមោលភូមា ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងបានការទទួលស្គាល់ពីប្រជាជនភូមា ត្រូវបានគេមើលឃើញថា ជាក្រុមប្រឆាំងដ៏សក្តិសមដែលមានកម្លាំងអាចផ្តួលរំលំអំណាចរបស់របបយោធាដឹកនាំដោយលោកមីន អ៊ុងឡាំង។ សង្រ្គាមស៊ីវិលនៅភូមា អូសបន្លាយ៥ឆ្នាំមកហើយ ប៉ុន្តែ រដ្ឋាភិបាលស្រមោលភូមា នៅតែមិនទាន់អាចយកឈ្នះលើរបបសឹក។ ហេតុអ្វី? រដ្ឋាភិបាលស្រមោលភូមា រដ្ឋាភិបាលរួបរួមជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ មេសា ឆ្នាំ២០២១ ពោលគឺប៉ុន្មានខែក្រោយ មេដឹកនាំយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី។ ក៏ព្រោះតែមើលឃើញថា រដ្ឋាភិបាលស្រមោលកើតចេញពីក្រុមបញ្ញវន្ត ចលនាយុវជនប្រឆាំងនឹងរបបសឹក ហើយនិងមានអតីតសមាជិកសភាដែលទើបឈ្នះឆ្នោតដោយស្របច្បាប់…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.