
The episode discusses the upcoming Thai parliamentary elections and the political landscape surrounding it.
ថ្ងៃអាទិត្យទី៨កុម្ភៈខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាថៃ និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ការឃោសនានយោបាយ របស់គណបក្សទាំងអស់ កំពុងប្រព្រឹត្តិទៅយ៉ាងសកម្ម នៅក្នុងសប្តាហ៍នេះ។ ផ្អែកតាមស្ទាបស្ទង់មតិ គណបក្សប្រាឆាឈុន ដែលជាបក្សមានទំនោរចម្រើននិយម និងគាំទ្រដោយយុវជនថៃភាគច្រើននោះ អាចនឹងឈ្នះនាំមុខ។ តែទន្ទឹមគ្នានេះ មានការលើកឡើងដោយព្រួយបារម្ភថា ក្រុមយោធានិយម ប្រាកដជារកវិធីសាស្ត្រដូចលើកមុនៗ ដើម្បីរារាំង មិនឲ្យបក្សប្រាឆាឈុន ឈានទៅកាន់អំណាច។ សប្តាហ៍នេះ គឺជាសប្តាហ៍ចុងក្រោយហើយ សម្រាប់គណបក្សនយោបាយថៃ ដើម្បីសំរុកឃោសនាប្រមូលការគាំទ្រ មុននឹងថ្ងៃបោះឆ្នោតនឹងមកដល់ នៅថ្ងៃទី៨កុម្ភៈ។ កាលពីថ្ងៃទី១កុម្ភៈ ការបោះឆ្នោតមុនកាលកំណត់ ក៏បានចាប់ផ្តើមរួចហើយ សម្រាប់ប្រជាជនថៃចំនួនប្រមាណ២លាននាក់ ដែលមិនអាចទៅបោះឆ្នោតនៅថ្ងៃទី៨កុម្ភៈបាន។ នៅទីក្រុងបាងកក ប៉ុន្មានថ្ងៃជាប់គ្នាមកនេះ គណបក្សធំៗបានធ្វើការជួបជុំឃោសនាជាបន្តបន្ទាប់។ បន្ទាប់ពីបក្សភឿថៃ និងបក្សភូមចៃថៃ គឺដល់វេនបក្សប្រាឆាឈុនម្តង ដែលបានរៀបចំការជួបជុំឃោសនាដ៏សម្បើម នៅកណ្តាលក្រុងបាងកក ដោយមានវត្តមានរបស់បេក្ខជននាយករដ្ឋមន្ត្រីវ័យក្មេង លោក ណាត់ថៈភង្ស រឿងបញ្ញាវុធ និងលោកភិថា លិមចៈរើនរ៉ាត់ អតីតបេក្ខជនឈរឈ្មោះកាលពីអាណត្តិមុន ដ៏មានប្រជាប្រិយភាព។ គួរបញ្ជាក់ថា ការស្ទាបស្ទង់មិតិចុងក្រោយ ធ្វើឡើងដោយវិទ្យាស្ថាន Nida…
Explore listener stats, chart rankings, contacts and more on the ទស្សនៈព្រឹត្តិការណ៍ពិភពលោក podcast page.