
This episode discusses Parkinson's disease, its symptoms, and its impact on the elderly.
ញ័រ រឹងសរសៃរឹងសាច់ដុំពិបាកធ្វើចលនាធ្វើ ចលនាយឺតៗ ខ្សោយកម្លាំង ប៉ាគីនសុនជាជំងឺ មនុស្សចាស់ ដែលមានកើតច្រើន លំដាប់ទីពីរបន្ទាប់ពីជំងឺវង្វេងវង្វាន់ ក្នុងផ្នែកប្រព័ន្ធប្រសាទ។ មានមនុស្សចាស់ជិត១០លាននាក់ ដែលកើតជំងឺប៉ាគីសុននេះ នៅលើពិភពលោក។ នេះបើតាមតួលេខរបស់សមាគមប៉ាគីសុនបារាំង។ តើជំងឺប៉ាគីសុនជាជំងឺអ្វី? ប៉ាគីនសុនជាជំងឺដែលកើតមានញឹកញាប់លំដាប់ទីពីរ បន្ទាប់ពីជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ ប៉ុន្តែហាក់ដូចជាពុំសូវមានអ្នកចាប់អារម្មណ៍និងស្គាល់ទេ។ ជាប់ឈ្មោះជាជំងឺញ័រ ប៉ាគីសុនដែលច្រើនកើតលើមនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ មិនមែនកំណត់ត្រឹមអាការៈញ័រ និងសមត្ថភាពបញ្ជារបស់ខួរក្បាលទេ។ អ្នកជំងឺប៉ាគីនសុនជាច្រើនបានលើកឡើងអំពីអាការៈរោគជាច្រើនផ្សេងទៀត ដូចជាវិបត្តិដំណេក វិបត្តិបញ្ញាញាណ និងប្រព័ន្ធរំលាយអាហារ ទល់លាមករ៉ាំរ៉ៃ ការឈឺចុកចាប់ ស្រមើស្រមៃផ្តេសផ្តាស ខ្វល់ខ្វាយថប់បារម្ភ ធ្លាក់ទឹកចិត្តឬ វិបត្តិផ្ចង់អារម្មណ៍។ល។ ដោយហេតុតែមានទម្រង់ច្រើន ទើបការវិភាគរោគសញ្ញាមានការលំបាកខ្លាំង ឯជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺរងការរំខានខ្លាំង។ ប៉ាគីនសុនជាជំងឺរ៉ាំរ៉ៃ វិវឌ្ឍដោយយឺតៗនិងទៅមុខជានិច្ច។ ការធ្វើរោគវិនិច្ឆ័យកំណត់រកអាការៈសញ្ញាដំបូងនៃជំងឺប៉ាគីសុន…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.