
The episode discusses the rising prevalence of allergies worldwide and the factors contributing to this increase.
នៅចុងឆ្នាំ១៩៦០ មានប្រជាពលរដ្ឋលើភពផែនដីតែប្រមាណ៤%មានជំងឺអាល្លែកហ្ស៊ី។ តែបច្ចុប្បន្ននេះ ចំនួនអ្នកអាល្លែកហ្ស៊ីបានឡើងដល់៣០% និង៥០%នៅឆ្នាំ២០៥០។ ហេតុអ្វីបានមានករណីអាល្លែកហ្ស៊ីកាន់តែច្រើនឡើងៗដូច្នេះ? ហៀរសំបោរ កណ្តាស់ឥតឈប់ រមាស់រកាំភ្នែក នៅពេលប្តូរអាកាសធាតុ ឬឱ្យតែមេឃស្រលះ ឬដល់រដូវធ្លាក់ខ្យល់ អាការៈនេះមិនមែនជាជំងឺផ្តាសាយ ឬជាជំងឺបណ្តាលមកពីឆ្លងវីរ៉ុសទេ ប៉ុន្តែអាចជាអាការៈអាល្លែកហ្ស៊ី។ អាល្លែកហ្ស៊ីកំពុងក្លាយជាជំងឺមានកើតច្រើនឡើង មិនថានៅប្រទេសស្អាត ប្រទេសកខ្វក់ ក្រីក្រឡើយ។ នៅចុងទសវត្សរ៍ឆ្នាំ៦០ មានមនុស្សរស់លើពិភពលោកប្រមាណតែ៤%ប៉ុណ្ណោះ បានកើតជំងឺអាល្លែកហ្ស៊ី តែបច្ចុប្បន្ន អត្រាអ្នកជំងឺអាល្លែកហ្ស៊ីបានកើនឡើងដល់ប្រមាណ៣០% និងអាចឡើងដល់៥០%នៅឆ្នាំ២០៥០។ នេះបើតាមការព្យាកររបស់អង្គការសុខភាពពិភពលោក។ មានន័យថា ចំនួនអ្នកកើតអាល្លែកហ្ស៊ីបានកើនឡើងពី ១លើ២៥នាក់ ទៅ១លើ ពីរនាក់ ក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍។ តើអាល្លែកហ្ស៊ីជាអ្វី? អាល្លែកហ្ស៊ីជាប្រតិកម្មរបស់ខ្លួនយើងទៅនឹងសារធាតុអ្វីមួយដែលវាមិនអាចទ្រាំបាន -ដែលបង្កឱ្យមានប្រតិកម្ម ឬហៅថាធាតុallergènes (ជាភាសាបារាំង)។ ហើយធាតុដែលបង្កឱ្យមានអាល្លែកហ្ស៊ី…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.