
This episode discusses the prevalence of chronic pain in France and its implications for health, particularly its link to increased risk of hypertension.
នៅប្រទេសបារាំង មួយភាគបីនៃមនុស្សធំ មានរោគឈឺចាប់រ៉ាំរ៉ៃ។ មិនថាជាការឈឺចាប់សន្លាក់ សាច់ដុំ ឬសរសៃទេ រោគសញ្ញានេះរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃខ្លាំងណាស់។ មិនតែប៉ុណ្ណោះ ការឈឺចាប់រ៉ាំរ៉ៃអាចបង្កើនហានិភ័យកើតជំងឺឡើងឈាមទៀត។ ការឈឺចាប់គឺជារោគសញ្ញាដែលជួបជាញឹកញាប់ដែលអាចបណ្ដាលមកពីកត្តារាងកាយ និងកត្តាផ្លូវអារម្មណ៍។ ដោយសារផ្នត់គំនិតដែលគិតថា មានជំងឺ គឺត្រូវតែមានការឈឺចាប់ជារឿងធម្មតា គេច្រើនតែមើលរំលងរោគសញ្ញាឈឺចាប់ភាគច្រើន។ ប៉ុន្តែរោគសញ្ញាឈឺចាប់អាចបង្កជាផលវិបាក ប្រៀបដូចជាទុក្ខវេទនារបស់អ្នកជំងឺ ដែលអាចបណ្ដាលអោយមានការវិត្តន៍ទៅជាការឈឺចាប់រ៉ាំរ៉ៃ និងរំខានដល់ការរស់នៅ ជាពិសេសសម្រាប់អ្នកជំងឺក្រោយវះកាត់ និងអ្នកជំងឺមហារីក ដែលកំពុង កើនឡើងជាគួរអោយកត់សម្គាល់។ ដូច្នេះ ការគ្រប់គ្រងការឈឺចាប់ប្រកបដោយប្រសិទ្ធភាព គឺជាកាតព្វកិច្ចសំខាន់សម្រាប់គ្រូពេទ្យ និងជាសមាសធាតុមូលដ្ឋាននៃសេវាព្យាបាលថែទាំ។ ការឈឺចាប់រ៉ាំរ៉ៃជាជំងឺ? ការឈឺចាប់ សម្គាល់ដោយការឈឺឆ្អឹងឆ្អែង សាច់ដុំ ឬសរសៃ ...តាមធម្មតាជាសញ្ញាដាស់អាសន្នប្រាប់ថាខ្លួនប្រាណរបស់យើងមានបញ្ហាអ្វីមួយ ដូចជាមានជំងឺ មានរបួស មានរលាក។ល។ តែពេលខ្លះ ប្រព័ន្ធដាស់អាសន្នអាចផ្តល់សញ្ញាខុស ឬមិនសមមាត្រនឹងស្ថានភាពជំងឺដែរ។ ជួនដំបៅ ជំងឺជាហើយ ឬគ្មានជំងឺអ្វីផង…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.