
This episode discusses the health implications of flat feet and addresses common misconceptions about their impact on health.
នៅលើពិភពលោក មានមនុស្សប្រមាណ៣០% មានបាតជើងរាបស្មើសំប៉ែត។ ជើងសំប៉ែត ដែលសម្គាល់ដោយបាតជើងរាបស្មើប៉ះដី ជាប់ឈ្មោះមិនសូវល្អទេ និងអាចបង្កផលរំខាន ដល់សុខភាពផង។ តើជើងសំប៉ែតពិតជាមានផលវិបាកនិងគ្រោះថ្នាក់ដល់សុខភាពមែនឬ? បើមែនតើត្រូវធ្វើដូចម្តេច? នៅប្រទេសបារាំង បាតជើងសំប៉ែត ជាប់ឈ្មោះអាក្រក់ថាបង្កផលវិបាកដល់សុខភាពច្រើន។ ប៉ុន្តែបើតាមការសិក្សាបែបវិទ្យាសាស្ត្រ បាតជើងរាបស្មើ (ឬបាតជើងសំប៉ែត) មិនមែនជាករណីកម្រទេ និងក៏មិនពិតជាជះផលវិបាកអាក្រក់ ដល់សុខភាពខ្លាំង ដូចអ្វីដែលគេធ្លាប់គិតពីមុនមកឡើយ។ នៅលើពិភពលោក មនុស្សប្រមាណពី៣០ទៅ៤០%មានបាតជើងរាបស្មើសំប៉ែត។ ដើម្បីបានដឹងថាជើងរបស់អ្នកមានលក្ខណៈរាបស្មើសំប៉ែតឬអត់នោះ សូមសាកល្បងពិនិត្យមើលស្នាមជើងសើមរបស់លោកអ្នកនៅពេលដាក់លើដី ឬឥដ្ឋស្ងួត។ ប្រសិនបើអ្នកឃើញស្នាមបាតជើង ពេញទាំងមូល នោះអ្នកមានបាតជើងរាបស្មើហើយ។ បាតជើងសំប៉ែតរាបស្មើមានច្រើនប្រភេទ៖ ជើងសំប៉ែតក្នុងវ័យកុមារ ឬវ័យជំទង់ និងបាតជើងសំប៉ែតរបស់មនុស្សចាស់ ឬនិយាយសរុបដោយខ្លី គឺ បាតជើងរាបស្មើពីកំណើត និងបាតជើងរាបស្មើដែលកើតឡើងនៅពេលធំ (មនុស្សចាស់)។ បាតជើងរាបស្មើពីកំណើត ឬជាជំងឺ ជាទូទៅក្មេងកើតមកភ្លាម…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.