
This episode discusses the challenges and health impacts faced by caregivers in families, particularly in the context of an aging population in France.
ក្លាយជាអ្នកមើលថែមនុស្សឈឺ គឺជាស្ថានភាពដែលមានជួបប្រទះកាន់តែច្រើនឡើងៗ។ នៅប្រទេសបារាំង អ្នកជាប់កាតព្វកិច្ចត្រូវថែមនុស្សឈឺ (ដែលត្រូវជាម្តាយឪពុក កូនក្មួយ មាមីង ជាប់សាច់សាលោហិត) មានចំនួនជាង៨លាននាក់។ ហើយមួយភាគបីនៃអ្នកថែមនុស្សឈឺ បានស្លាប់មុនអ្នកជំងឺទៅទៀត។ ថ្វីបើក្មេងមើលថែមនុស្សចាស់ជួយជំរុញឱ្យក្មេងនោះឆាប់ភាពចាស់ទុំមែន តែការមើលថែមនុស្សឈឺឬមនុស្សចាស់ ជាបន្ទុកដ៏ធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចផលវិបាកដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងការលំបាកផ្នែកហិរញ្ញវត្ថុទៀត។ អ្នកមានកាតព្វកិច្ចត្រូវមើលថែម្តាយឪពុក កូនក្មួយ ស្វាមី/ភរិយា ឬមាមីងបងប្អូន ចាស់ជរា មានជំងឺរ៉ាំរ៉ៃ ឬពិការ និយាយជារួមមើលថែសមាជិកគ្រួសារដែលបាត់បង់ស្វ័យភាព បានកើនឡើងជាលំដាប់ និងបន្តកើនឡើងទៀត នៅឆ្នាំខាងមុខ ព្រោះមនុស្សជាតិកាន់តែចាស់ទៅៗ ប្រជាជនមានអាយុកាន់វែង ហើយក្រុមគ្រួសារបែកខ្ញែក ចាកចេញទៅប្រកបរបរកាន់តែឆ្ងាយឡើងៗ។ ការមើលថែសមាជិកគ្រួសារបាត់បង់ស្វ័យភាព ជាការតបស្នង ជាទឹកចិត្តមេត្តាករុណា ជាស្នេហា ជាការលះបង់ដ៏ធំធេង តែក៏ជាបន្ទុកដ៏ធ្ងន់ដែលអាចបន្សល់ទុកនូវផលវិបាកក្នុងជីវភាពជីវិតរស់នៅប្រចាំថ្ងៃ និងដល់សុខភាពរបស់អ្នកមើលថែ ខ្លាំងណាស់។ ប៉ុន្តែក្នុងផ្នែកនេះ…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.