
The episode discusses a Japanese study showing that elderly individuals who cook for themselves have a significantly lower risk of developing Alzheimer's disease.
អ្នកស្រាវជ្រាវជប៉ុនបានសិក្សាឃើញថា មនុស្សចាស់ចូលចង្ក្រានធ្វើម្ហូបបរិភោគដោយខ្លួនឯង មានហានិភ័យកើតជំងឺវង្វេងទាប។ អ្នកដែលមិនធ្លាប់ធ្វើម្ហូបអាហារពីក្មេង ហើយងាកមកផ្តើមធ្វើម្ហូបនៅវ័យចំណាស់ កាន់តែទទួលបានផលល្អ ដោយអាចកាត់បន្ថយគ្រោះភ្លេចវង្វេងបានច្រើនខ្លាំងណាស់ ដល់ទៅ៦៧%ឯណោះ។ តើអ្នកស្រាវជ្រាវ អាចពន្យល់អំពីទំនាក់ទំនងនៃការធ្វើម្ហូបនិងការកាត់បន្ថយគ្រោះកើតជំងឺវង្វេងវង្វាន់យ៉ាងដូចម្តេច? ដោយសារតែភាពចាស់ជរានៃប្រជាជននៅលើពិភពលោក និងដោយហេតុតែគ្មានថ្នាំព្យាបាលឱ្យជា ជំងឺវង្វេងវង្វាន់អាល់ហ្សៃមែរ បានក្លាយជាបន្ទុកកាន់តែធ្ងន់ឡើងៗសម្រាប់សង្គម និងមនុស្សជាតិ។ ប៉ុន្តែអ្នកជំនាញដឹងថា ជិតពាក់កណ្តាលនៃករណីអាល់ហ្សៃមែរនៅពិភពលោកអាចបញ្ចៀស និងការពារ ឬយ៉ាងហោចណាស់ក៏អាចបង្អូសពន្យារពេលកុំឱ្យឆាប់កើតជំងឺវង្វេងបានដែរ តាមរយៈវិធីបង្ការជាច្រើនយ៉ាង។ ដូច្នេះយើងត្រូវដឹងនិងចេះជ្រើសរើសវិធីបង្ការទើបប្រឹងទៅបានផល។ ការការពារ បង្ការជំងឺវង្វេងអាល់ហ្សៃមែរ បានក្លាយជាប្រធានបទនៃរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់មូលនិធិយកឈ្នះជំងឺវង្វេងវង្វាន់នៅប្រទេសបារាំង។ ចុះបើមានវិធីមិនបាច់ប្រឹង សាមញ្ញ ចំណេញក្រពះ…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.