
This episode discusses the alarming rise of high blood pressure among children and its implications for future health risks.
លើសឈាមជាជំងឺមនុស្សចាស់។ ប៉ុន្តែគិតចាប់ពីឆ្នាំ២០០០មក ចំនួនក្មេងកើតជំងឺលើសឈាម បានកើនឡើងទ្វេដង។ មានកត្តាជាច្រើនជាដើមហេតុនាំឱ្យមានកំណើនជំងឺលើសឈាមលើក្មេង។ តើជាអ្វីខ្លះ? អត្រាអ្នកកើតជំងឺលើសឈាម បានផ្ទុះឡើង យ៉ាងខ្លាំង នៅតាមបណ្តាប្រទេសជឿនលឿន និង អ្នកមាន នៅឆ្នាំ ១៩៧៥ បន្ទាប់មកក៏ងាក ទៅវិវឌ្ឍន៍ខ្លាំង នៅតាមបណ្តាប្រទេស ដែល មានប្រាក់ចំណូលទាប និង មធ្យម វិញ។ បើតាមអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ២០២៤ ពិភពលោកមានអ្នកផ្ទុកជំងឺលើសឈាមអាយុចន្លោះពី៣០ឆ្នាំទៅ៧៩ឆ្នាំ ប្រមាណ១៤០០លាននាក់ ឬត្រូវជា៣៣%នៃប្រជាពលរដ្ឋលើភពផែនដី។ ហើយនៅក្នុងនោះ មានអ្នកជំងឺពាក់កណ្តាល មិនដឹងខ្លួន និងមានតែម្នាក់ក្នុងចំណោម១០នាក់ប៉ុណ្ណោះបានទទួលការព្យាបាលត្រឹមត្រូវ។ លើសឈាមត្រូវបានគេចាត់ទុកជាជំងឺរ៉ាំរ៉ៃ និងជាជំងឺរបស់មនុស្សចាស់ ព្រោះហានិភ័យមានជំងឺនេះ កើនឡើងទៅតាមវ័យ។ ករណីកុមារ ឬក្មេងជំទង់មានជំងឺលើសឈាមត្រូវបានគេចាត់ទុកថាជាបាតុភូតពិសេស ឬកម្រ បើតាមអ្វីដែលវេជ្ជសាស្ត្របានដឹងរហូតមកទល់នឹងពេលនេះ ប៉ុន្តែបើតាមការសិក្សាស្តីពីស្ថានភាពសុខភាពកុមារនិងក្មេងជំទង់ ទើបចេញផ្សាយនៅថ្ងៃទី ១២វិច្ឆិកា ចុងឆ្នាំ២០២៥ ក្នុងទំព័រទស្សនាវដ្តីអង់គ្លេសផ្នែកវិទ្យាសាស្ត្រ The Lancet…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.