
This episode discusses the health implications of consuming eggs for individuals with high cholesterol and diabetes.
កូឡេស្តេរ៉ុល ជាខ្លាញ់ដ៏ចាំបាច់សម្រាប់ដំណើរការរបស់សរីរាង្គកាយ។ តែបើអត្រាកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ ឬលើស គេត្រូវប្រយ័ត្នរឿងហូបចុក ដោយត្រូវចៀសវាងអាហារមួយចំនួន។ តើស៊ុតជាប់ឈ្មោះក្នុងបញ្ជីអាហារត្រូវចៀសដែរឬទេ? តើអ្នកមានបញ្ហាលើសជាតិខ្លាញ់ និងទឹនោមផ្អែម ពិតជាត្រូវប្រុងប្រយ័ត្នក្នុងការបរិភោគស៊ុតមាន់ស៊ុតទាឬ? ស៊ុតនាំឱ្យឡើងជាតិខ្លាញ់កូឡេស្តេរ៉ុល មែនទេ? តើការសិក្សាវិទ្យាសាស្ត្រពន្យល់យ៉ាងណាដែរ? នៅប្រទេសបារាំង ការបរិភោគស៊ុត បានកើនឡើងជាលំដាប់។ ទិន្នន័យនៃការសិក្សាបានបង្ហាញកាន់តែច្រើនឡើងៗថា ស៊ុតមិនមែនជាអាហារអាក្រក់សម្រាប់សុខភាពទេ តែជាប្រភពផ្តល់ជាតិប្រូតេអ៊ីនដ៏ល្អ។ គុណសម្បត្តិនៃស៊ុត មានតម្លៃថោក ងាយស្រួលចម្អិន សម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងមីក្រូជីវជាតិសំខាន់ៗ នៃអាហារូបត្ថម្ភ ស៊ុតជាអាហារដ៏ល្អខ្លាំងណាស់។ ប្រូតេអ៊ីនរបស់ស៊ុត មានគុណភាពល្អនិងខ្ពស់ខ្លាំងជាងគេ។ ល្អខ្លាំង និងជាងប្រូតេអ៊ីនរបស់សាច់សត្វ ឬសាច់ត្រីទៅទៀត ព្រោះប្រូតេអ៊ីនរបស់ស៊ុតផ្ទុកសារធាតុអាស៊ីតអាមីណេ ដ៏សំខាន់ចាំបាច់ទាំង៩មុខដែលសរីរាង្គកាយមនុស្សត្រូវការ ក្នុងបរិមាណដ៏សមាមាត្របំផុត ដើម្បីបង្កើតសាច់ដុំ ដើម្បីបណ្តុះកោសិកាស្បែក សក់ ក្រចក ដុះឡើងវិញ…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.