
This episode explores the ancient Indian medical system of Ayurveda, its principles, and its recognition by the World Health Organization.
ក្រៅពីវេជ្ជសាស្ត្របូរាណចិន ឥណ្ឌាក៏មានចំណេះនិងប្រពៃណីវប្បធម៌ផ្នែកសុខាភិបាលដ៏ចំណាស់និងល្បីល្បាញខ្លាំងដែរ។ វេជ្ជសាស្ត្របូរាណ “អាយុរវេទ” ដែលមានដើមកំណើតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា មានអាយុកាលជាច្រើនពាន់ឆ្នាំហើយ។ តើវេជ្ជសាស្ត្រនេះរំពឹងលើគោលការណ៍អ្វី? និងមានគុណប្រយោជន៍ ព្រមទាំងប្រសិទ្ធភាពយ៉ាងណា? អង្គការសុខភាពពិភពលោកបានទទួលស្គាល់វេជ្ជសាស្ត្របូរាណឥណ្ឌា “អាយុរវេទ” ជាក្បួនវេជ្ជសាស្ត្រដ៏ពេញលេញបំផុត តាំងពីឆ្នាំ១៩៨២មក។ មានកំណើតនៅប្រទេសឥណ្ឌា និងមានអាយុជាង៥ពាន់ឆ្នាំ “អាយុរវេទ” មានប្រណិបត្តិ នៅប្រទេសឥណ្ឌា ស្រីលង្កា និងក្នុងសហគមន៍ជាច្រើននៅលើពិភពលោក។ “អាយុរវេទ” ក្នុងភាសាសំស្ក្រឹត គឺជាបន្សំរវាងពាក្យ “អាយុ” ដែលមានន័យថាជីវិត និងពាក្យ “វេទ” ដែលមានន័យថាចំណេះដឹង។ ដូច្នេះវេជ្ជសាស្ត្របុរាណឥណ្ឌា អាយុរវេទ ជាវិទ្យាសាស្ត្រនៃជីវិត ឬជាវិជ្ជាសម្រាប់ចម្រើនអាយុ -ចម្រើនសុខភាព។ តើអ្វីទៅជាគោលការណ៍នៃអាយុរវេទ? អាយុរវេទ ជាគម្ពីរវេជ្ជសាស្ត្របុរាណផង និង ជាទស្សនៈវិជ្ជានៃជីវិតផង ដែលចង់ឱ្យខ្លួនប្រាណ ព្រលឹង វិញ្ញាណ រស់ស៊ីចង្វាក់គ្នាតាមច្បាប់ធម្មជាតិ។ វេជ្ជសាស្ត្រអាយុរវេទ ចាត់ទុកខ្លួនប្រាណមនុស្ស ជាភពមួយ ដែលត្រូវមានលំនឹងរវាងធាតុធម្មជាតិចំនួន៥…
Explore listener stats, chart rankings, contacts and more on the នាទីសុខភាពនិងអនាម័យ podcast page.