លោក​ដូណាល់ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅចិន ក្នុង​ជំហរ​ចាញ់​​ប្រៀប​​លោក​ស៊ីជីនពីង?

លោក​ដូណាល់ត្រាំ​ផ្តើម​ទស្សនកិច្ច​នៅចិន ក្នុង​ជំហរ​ចាញ់​​ប្រៀប​​លោក​ស៊ីជីនពីង?

From ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

May 13, 2026 · 6 min

About this episode

This episode discusses Donald Trump's official visit to China and its implications amidst ongoing international tensions.

បន្ទាប់​ពី​លើក​ពេល​ម្តង​កាលពី​ខែមីនា​ លោកប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ បានអញ្ជើញទៅ​ដល់ប្រទេស​ចិន​នៅរសៀល​​​​ថ្ងៃពុធ​ទី ១៣​ឧសភា​នេះ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ រហូត​ដល់​ថ្ងៃ​ទី​១៥​ឧសភា ២០២៦។ ជា​ទស្សនកិច្ច​ដែល​គ្រប់​គ្នា​ទន្ទឹងតាម​ដាន​​បំផុត ព្រោះមហាអំណាច​​ទាំងពីរ ត្រូវ​ប្រឹងស្វះស្វែងស្ថាបនា​​​​​ទំនាក់ទំនងប្រាកដ​ប្រជា​មួយ​ ​​ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្មផង ​បញ្ហា​តៃវ៉ាន់​ផង និង​សង្គ្រាមនៅ​អ៊ីរ៉ង់ទៀត។ នេះជា​លើក​ទី​មួយ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ដែល​ប្រធានាធិបតី​អាមេរិក​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​ចិន លោក​ស៊ីជីនពីង។ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ត្រាំ​នៅ​ចិន នៅ​លើក​នេះ ខុស​ពី​ទស្សនកិច្ច​របស់​លោក​ត្រាំ កាលពី​១០​ឆ្នាំមុន ព្រោះ ភាព​ជឿជាក់​លើ​​អាមេរិក​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ត្រាំ​ ហាក់​កំពុង​ប្រលាក់​ប្រលូសនៅលើ​ឆាក​អន្តរជាតិ។ ​​ស្ថានភាព​​ពិភពលោក​មាន​សភាព​តាន​តឹង និងអ័ព្ទអួរ​​ខ្លាំង ដោយ​ហេតុ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​ផង និង​សង្គ្រាម​ប្រដាប់​​អាវុធ​ អម​ដោយ​ការ​បិទ​ខ្ទប់​ប្រភព​ថាមពល​ប្រេង​និង​ឧស្ម័ន​នៅ​អ៊ីរ៉ង់ផង។ តាម​ការ​ពិត​ ទស្សនកិច្ច​របស់លោកប្រធានាធិបតី​អាមេរិក​ គ្រោង​ប្រព្រឹត្ត​ទៅនៅ​​ខែ​មីនា តែ​ត្រូវ​លោក​ត្រាំ​ប្រកាស​លើក​ពេល​ទៅវិញ​ ជា​ហេតុ​ធ្វើ​ឱ្យ​ភាគី​ចិនភ្ញាក់ផ្អើល​ខ្លាំង។…

Topics covered

  • international relations
  • diplomacy
  • US-China relations
  • trade war
  • Taiwan issue
  • Iran conflict

Keywords

  • Donald Trump
  • China
  • Xi Jinping
  • trade war
  • Taiwan
  • Iran
  • diplomatic visit

Mentioned in this episode

Places: ចិន

More episodes of ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Explore listener stats, chart rankings, contacts and more on the ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast page.