ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

ជំនួបកំពូលហ្សេ២០ ប្រព្រឹត្តទៅជាលើកទីមួយនៅអាហ្វ្រិក ដោយគ្មានអាមេរិក

From ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

November 22, 2025 · 5 min

About this episode

The episode discusses the first G20 summit held in Africa without the participation of the United States.

ជំនួបកំពូលហ្សេ២០ ថ្ងៃ​ទី ២២-២៣​វិច្ឆិកាឆ្នាំ​២០២៥ ប្រព្រឹត្ត​ទៅ​ ជា​លើក​ទីមួយ នៅលើ​ដែន​ដី​ទ្វីប​អាហ្វ្រិក។ ​​ប្រទេស​អាហ្វ្រិក​ខាងត្បូង ជា​ប្រធាន​ផ្លាស់​វេន​ហ្សេ​២០ ចង់ឱ្យ​​ជំនួប​កំពូល ដែលធ្លាប់​ជា​ឱកាស​ជួបជុំ​មេដឹកនាំកំពូលៗ​នៅ​លើ​ពិភពលោក ​​ក្លាយ​​ជា​ជោគជ័យ​ការទូត​និង​ពហុភាគីនិយម។ ​អាកាសធាតុ ហិរញ្ញវត្ថុ​ និង​ភូមិសាស្ត្រ​នយោបាយ​ ជា​សំណុំ​រឿងដែល​ក្រុមហ្សេ២០​ត្រូវ​លើក​មក​ជជែក​គ្នាដោះ​ស្រាយ​​ ប៉ុន្តែប្រធានាធិបតីអាមេរិក​​លោក​ដូណាល់ត្រាំ​ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ទេ។ តាំងពី​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩ ​ហ្សេ២០​ ដែល​ជាក្រុម​​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំង​កំពូល​គេ​ចំនួន ១៩ នៅលើ​ពិភពលោក ព្រមទាំង​សហភាពអឺរ៉ុប​និង​សហភាព​អាហ្វ្រិក បាន​បើក​ជំនួប​កំពូល​ ​ជា​លើក​ទីមួយនៅ​ថ្ងៃសៅរ៍​នេះ នៅ​ទ្វីបអាហ្វ្រិក។ ​ជំនួប​កំពូល​ប្រកប​ដោយ​និម្មិត្តរូបនេះ ​ក៏​ជា​ការ​បិទ​បញ្ចប់​វគ្គ​ហ្សេ២០​មាន​ប្រធានផ្លាស់វេន ​​ជា​ក្រុមប្រទេសខាង​ត្បូង​​ទើប​លូត​លាស់​ខ្លាំង បន្ត​បន្ទាប់​គ្នា៖ ​ឥណ្ឌូណេស៊ី​នៅ​ឆ្នាំ​២០២២ ឥណ្ឌា​២០២៣ ប្រេស៊ីល​២០២៤ និង​អាហ្វ្រិក​ខាង​ត្បូង​២០២៥។ នៅ​ឆ្នាំ​២០២៦ ដល់​វេន​សហរដ្ឋ​អាមេរិក​ម្តង។ អាមេរិក​ធ្វើ​ពហិការ​ជំនួប​ហ្សេ​២០​នៅអាហ្វ្រិកខាងត្បូង ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ ​មិន​បាន​មក​ចូល​រួមជំនួប​កំពូល​នេះ​​ទេ​។ លោក ស៊ីរីល រ៉ាម៉ាហ្វូហ្សា (Cyril Ramaphosa) ប្រធានាធិបតី​អាហ្វ្រិកខាង​ត្បូង​​…

Topics covered

  • G20 Summit
  • International Relations
  • Political Leadership
  • Economic Issues
  • Climate Change

Keywords

  • G20
  • Cyril Ramaphosa
  • Donald Trump
  • South Africa
  • 2025 Summit

Mentioned in this episode

Organizations: ហ្សេ២០

Places: អាហ្វ្រិកខាងត្បូង

More episodes of ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Explore listener stats, chart rankings, contacts and more on the ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast page.