អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី

អ៊ុយក្រែន​រៀបចំពិធី​បុណ្យរំឭក​វិញ្ញាណក្ខន្ធ​​ គម្រប់​​​ខួប​៤ឆ្នាំ នៃ​​សង្គ្រាម​ឈ្លាន​ពាន​របស់រុស្ស៊ី

From ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

February 24, 2026 · 8 min

About this episode

The episode discusses the four-year anniversary of the Russian invasion of Ukraine and the ongoing support from Europe.

ថ្ងៃទី​២៤កុម្ភៈ សង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន បាន​គ្រប់​៤ឆ្នាំ​ហើយ​។ ជាសង្គ្រាម​ដែលបានធ្វើ​ឲ្យ​ប្រែប្រួល​ទាំងស្រុង ដល់​កត្តាសន្តិសុខ និង​នយោបាយ​ការបរទេស​​​អឺរ៉ុប ក៏ដូចជា​ក្នុងពិភពលោក​ទាំងមូល​។ ខុសពី​ការមាក់ងាយ​របស់​លោកពូទីន ដែល​ថារុស្ស៊ីនឹង​​វាយផ្តួលរំលំ​អ៊ុយក្រែន​ក្នុងរយៈពេល​តែ​៣ថ្ងៃ​ តែ​៤ឆ្នាំមកនេះ ​អ៊ុយក្រែន​បាន​តស៊ូ​យ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដី​និងអធិបតេយ្យភាពរបស់ខ្លួន​។​ តែទន្ទឹមនឹងនេះ នៅក្នុង​សង្គ្រាម​៤ឆ្នាំមកនេះ ប្រជាជន​អ៊ុយក្រែន​បានរស់រងទុក្ខវេទនា​ ស្លាប់ និងរបួសច្រើនម៉ឺននាក់​។ ដូចឆ្នាំមុនៗ ថ្នាក់ដឹកនាំ​ស្ថាប័នសហភាពអឺរ៉ុប និង​ថ្នាក់ដឹកនាំប្រទេសសមាជិក​អឺរ៉ុបច្រើននាក់ បានធ្វើដំណើរទៅទីក្រុង​កៀ​វ ដោយជិះរថភ្លើងចេញពីប្រទេសប៉ូឡូញ ដើម្បីចូលរួម​ពិធីបុណ្យ​ខួប​គម្រប់​៤ឆ្នាំ​ នៃ​សង្គ្រាមឈ្លានពានរបស់រុស្ស៊ី​មកលើអ៊ុយក្រែន​។ វាគឺជាឱកាស ដែល​អឺរ៉ុបចង់បញ្ជាក់ប្រាប់អ៊ុយក្រែនថាអឺរ៉ុបនៅតែបន្តគាំទ្រ ជួយអ៊ុយក្រែន​ជានិច្ច​ មិនថាសង្គ្រាមនេះ​អូសបន្លាយយូរប៉ុណ្ណា។ អឺរ៉ុបប្តេជ្ញាបន្ត​ជួយអ៊ុយក្រែន ​ ចាប់តាំងពីលោកដូណាល់ ត្រាំ បានត្រឡប់ចូលមក​កាន់អំណាច គឺសហរដ្ឋអាមេរិក​លែងជួយ​អ៊ុយក្រែនទៀតហើយ។ អ្វីដែលលោកដូណាល់ ត្រាំ ជួយគឺបានត្រឹមតែ​អនុញ្ញាត​ឲ្យ​ក្រសួង​ការពារជាតិអាមេរិក លក់គ្រឿងសព្វាវុធនិងសម្ភារៈយោធាខ្លះ ដែល​អឺរ៉ុបគឺជាអ្នកចេញប្រាក់ទិញ​។ បច្ចុប្បន្ននេះ…

Topics covered

  • Ukraine conflict
  • Russian invasion
  • European support
  • Anniversary
  • International relations

Keywords

  • Ukraine
  • Russia
  • European Union
  • Donald Trump
  • anniversary
  • conflict
  • international relations

Mentioned in this episode

Organizations: សហភាពអឺរ៉ុប

Places: អ៊ុយក្រែន, រុស្ស៊ី, ប្រទេសប៉ូឡូញ, សហរដ្ឋអាមេរិក

More episodes of ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Explore listener stats, chart rankings, contacts and more on the ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast page.