សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ប្រកាស​ជោគជ័យ​រៀងៗ​ខ្លួន ក្រោយ​សម្រេចបាន​​បទ​ឈប់​បាញ់

From ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

April 8, 2026 · 4 min

About this episode

The episode discusses the recent ceasefire agreement between the US and Iran and its implications for regional stability.

សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ប្រកាស​សម្រេច​បាន “​បទ​ឈប់​បាញ់​​” រយៈ​ពេល​ពីរ​សប្តាហ៍ ជា​ថ្នូរ​នឹង​ការ​បើក​​ច្រក​សមុទ្ទ​អកមូហ្ស​ឡើង​វិញនៅ​​ថ្ងៃ​ពុធ​ទី​៨មេសា​ ​​​មុន​ផុត​ឱសានវាទរបស់​លោក​ត្រាំដែល​គំរាម​កម្ទេច​អ៊ីរ៉ង់​និង​អរិយធម៌​ពែក្សឱ្យ​ខ្ទេចបន្តិច។ ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ក៏​បាន​បញ្ជាក់​អំពី​ការព្រមព្រៀង​ឈប់​បាញ់ និង​ការ​​ធានា​សុវត្ថិភាព​ចរាចរណ៍​នៅ​ច្រក​អកមូហ្ស​ ដែល​ជា​ប្រភព​ឆ្លង​កាត់​ប្រេង​ឆៅ​២០%​​នៃ​សេចក្តី​ត្រូវ​ការ​ពិភពលោក កាលពី​ពេល​មុន​សង្គ្រាម។ តើ​បទ​ឈប់​បាញ់​​នេះ​ជា​ជោគជ័យ​របស់​នរណា? ជាង​៥​សប្តាហ៍​នៃ​ការ​វាយប្រហារ​ឥត​ស្រាកស្រាន្ត​លើ​អ៊ីរ៉ង់ និង​នៅ​៩០​នាទី មុន​ផុត​ឱសានវាទ ដែលគំរាម​កម្ទេច​អ៊ីរ៉ង់ឱ្យ​ខ្ទេចខ្ទី​នោះ​​ លោក​ត្រាំ​​បាន​ប្រកាស​រក​ឃើញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ សម្រាប់​រយៈ​ពេល​ពី​រ​សប្តាហ៍។ បើតាម​សំដី​លោក​ត្រាំ អ៊ីស្រាអែលក៏​​ទទួល​យក​បទ​ឈប់​បាញ់​ជាមួយ​អ៊ីរ៉ង់​ដែរ ​តែ​​មិនព្រម​​បញ្ឈប់​សកម្មភាព​វាយប្រហារ​លើ​​ចលនា​ហេសបូឡា​លីបង់ ​​នៅលីបង់​ទេ។ ជា​ថ្នូរ​មក​វិញ អ៊ីរ៉ង់សុខ​ចិត្ត​​​បើក​ច្រកសមុទ្ទ​អកមូហ្ស​ទាំង​ស្រុង​​ឡើង​វិញ និង​ភ្លាមតែ​ម្តង​ ​ហើយ​ការពារ​សុវត្ថិភាព​ចរាចរណ៍​កាត់​តាម​ច្រកយុទ្ធសាស្ត្រ​នេះ​ទៀត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​លោក​ដូណាល់​ត្រាំ​ដដែល ដោយ​បញ្ជាក់​ថា​ បទ​ឈប់​បាញ់​ប្រសូត​ចេញ​បាន ក្រោយ​មាន​ជំនួប​សន្ទនាជាមួយ​ប្រមុខ​ដឹកនាំ​ប៉ាគីស្ថាន។ ​…

Topics covered

  • US-Iran relations
  • ceasefire agreement
  • Middle East politics
  • international negotiations
  • oil trade

Keywords

  • ceasefire
  • Iran
  • USA
  • Trump
  • Middle East
  • negotiations
  • oil trade

Mentioned in this episode

Organizations: សហរដ្ឋ​អាមេរិក, អ៊ីរ៉ង់, អ៊ីស្រាអែល, ហេសបូឡា

Places: ប៉ាគីស្ថាន, ទីក្រុង​អ៊ីស្លាម៉ាបាដ

More episodes of ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Explore listener stats, chart rankings, contacts and more on the ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast page.