ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន

ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជន​ថៃ​បោះឆ្នោតជ្រើសរើស​​បក្សភូមិចៃថៃរបស់លោក​អនុធិន ឆានវីរៈគូន

From ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

February 9, 2026 · 7 min

About this episode

The episode discusses the recent electoral victory of the Thai party led by Anutin Charnvirakul and its implications for government formation.

មួយថ្ងៃក្រោយ​លទ្ធផលឆ្នោត​បឋម​បង្ហាញថា គណបក្ស​ភូមិចៃថៃរបស់​លោក​ទទួលជ័យជំនះ​ នៅក្នុង​ការបោះឆ្នោត​សភា​ថៃ ​កាលពី​អាទិត្យ​ទី ៨​កុម្ភៈ​ ​លោកអនុធិន ឆានវីរៈគូន​ នៅថ្ងៃចន្ទនេះ​បាន​ប្រកាស​ថា គណបក្ស​ភូមិចៃថៃ​ត្រៀម​ខ្លួន​រួចហើយ​ដើម្បីចាប់ដៃ​ជាមួយគណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ បើតាមលទ្ធផល​ឆ្នោត​បឋម​ប្រកាស​ដោយ​គណៈកម្មការជាតិ​រៀបចំការបោះឆ្នោត នៅយប់​ថ្ងៃអាទិត្យ គណបក្ស​ភូមិចៃថៃ​របស់​លោក​អនុធិន ឆានវីរៈគូន​​ទទួលអាសនៈ ជិត​២០០ នៅ​រដ្ឋសភា ដោយ​នាំមុខ​ដាច់ឆ្ងាយ គណបក្ស​ប្រាឆាឈុន ដែលជា​គណបក្ស​ចម្រើននិយម​របស់​លោក​ណាថាភុង រឿងបញ្ញាវុធ។ ជ័យជំនះ​របស់​គណបក្ស​ភូមិចៃថៃ គឺ​ជារឿង​ដែល​គេមិន​នឹកស្មានដល់ បើគេ​មើល​ទៅលើការព្យាករ និង​ការស្ទង់មតិ​កន្លងមក។ ទទួល​អាសនៈ​ប្រមាណ ១៩៣ ក្នុងចំណោម​អាសនៈសរុប​របស់​សភាចំនួន ៥០០ គណបក្ស​ភូមិចៃថៃ របស់លោកអនុធិន ឆានវីរៈគូន​ទទួលបាន​​សំឡេងឆ្នោតច្រើន នាំមុខគូប្រជែង ជាពិសេស​គណបក្ស​ប្រាឆាឈុន។ ​​គណបក្ស​ភូមិចៃថៃ​ទទួលបាន​លទ្ធផល​ល្អខ្លាំង មិនធ្លាប់មាន​ គិត​ចាប់តាំង​ពីគណបក្សនេះ ​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៨។ នៅ​ក្នុងការបោះឆ្នោត​មុនៗ ដូចជា​នៅ​ឆ្នាំ ​២០២៣ បក្ស​ភូមិចៃថៃបានទទួលតែ​​៧១។ ដោយសារតែ​គណបក្ស​ភូមិចៃថៃ​របស់​លោក​បានសំឡេង​តិច ​លោកអនុធិន​ធ្លាប់ត្រូវ​គេ​ប្រៀបប្រដូចទៅ​នឹង​សត្វបង្គួយ ប្តូរពណ៌ ព្រោះតែចង់បាន​​តំណែង​រដ្ឋមន្រ្តី​របស់​ក្រសួង ក្នុង​រដ្ឋាភិបាលចម្រុះ…

Topics covered

  • Thai elections
  • political parties
  • government formation
  • political analysis
  • voting results

Keywords

  • Thai elections
  • Anutin Charnvirakul
  • political parties
  • government coalition
  • voting results

Mentioned in this episode

Organizations: គណបក្ស​ភូមិចៃថៃ, គណបក្ស​ប្រាឆាឈុន

More episodes of ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Explore listener stats, chart rankings, contacts and more on the ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast page.