១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម្រង់ផ្សេង

១០​ឆ្នាំ​ក្រោយ​ភេរវកម្ម១៣វិច្ឆិកា២០១៥​ បារាំង​ប្រឈម​​នឹង​ការ​គំរាម​ភេវកម្ម​​​ក្នុង​ទម្រង់ផ្សេង

From ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

November 13, 2025 · 5 min

About this episode

This episode commemorates the 10th anniversary of the November 13, 2015 terrorist attacks in France.

១៣​វិច្ឆិកា​២០១៥-១៣​វិច្ឆិកា​២០២៥ ថ្ងៃ​នេះ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ នៃ​​ភេរវកម្ម​ដ៏​មហា​ធ្ងន់ធ្ងរ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។ ភេរវកម្ម​​បានផ្តាច់​ជីវិត​មនុស្ស​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ នា​ឱកាស​នេះ បារាំង​សូម​​រំឭកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ថ្នាក់​ជាតិ​ ដោយ​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ ​​ថ្ងៃ​នេះ ជា​គម្រប់​ខួប​១០​ឆ្នាំ​គត់​ នៃភេរវកម្ម​ថ្ងៃ​ទី​១៣​វិច្ឆិកា​២០១៥ ដែល​ប្រទេស​បារាំង​ទាំងមូល​មិនអាច​បំ​ភ្លេចបាន។ ភេរវកម្ម​​បានផ្តាច់​ជីវិតមនុស្ស​​អស់​១៣២​នាក់ និង​របួស​ជាង​៣៥០នាក់។ ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើ​ដំណើរ​ទៅ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​រង​ភេរវកម្ម​ ទាំង​បី មុន​នឹង​ផ្តើម​កម្មវិធី​​​សម្ពោធ​ “សួន​នៃ​ការ​ចងចាំ” នៅ​កណ្តាល​ក្រុង​ប៉ារីស។ “សួន​នៃ​ការ​ចង​ចាំ” មាន​ទីតាំង​នៅ​ក្រោយ​សាលាក្រុង​ប៉ារីស ត្រង់​កន្លែង​ដែល​ប្រជាពលរដ្ឋ​បានមក​ប្រជុំ​​គ្នា ដោយ​ឥត​ព្រាង​ទុក ​ ​ដាក់​ ​ផ្កា​ អុជទៀន និង​សារ​រំលែក​ទុក្ខ​នានា ក្រោយថ្ងៃ​រង​ភេរវកម្ម​រួច​ភ្លាម។ ពិធី​រំឭកខួប​ប្រព្រឹត្តទៅក្រោម​ប្រធានបទ​ រួបរួម​គ្នា​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដើម្បី​ជា​កម្លាំង​សាធារណរដ្ឋ​ និង​ដើម្បីការពារ​​វប្បធម៌។ ភេរវជន​មិន​អាច​យក​ឈ្នះ​សេរីភាព​បាន​ទេ។ កម្មវិធីរំឭកខួប​នេះ​មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តែ​ម្តង​តាមកញ្ចក់​ទូរទស្សន៍…

Topics covered

  • terrorism
  • commemoration
  • France
  • politics
  • public memory

Keywords

  • terrorism
  • France
  • commemoration
  • Paris
  • November 13

Mentioned in this episode

Places: បារាំង, ក្រុង ប៉ារីស, សួន នៃ​ការ ចងចាំ, République, សាលាក្រុង ប៉ារីស

More episodes of ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Explore listener stats, chart rankings, contacts and more on the ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast page.