
លោកដូណាល់ត្រាំ ថាជំនួបជាមួយលោកស៊ីជីនពីង បានទទួលជោគជ័យធំ
From ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer
October 30, 2025 · 5 min
About this episode
The episode discusses the successful meeting between US President Donald Trump and Chinese leader Xi Jinping in South Korea.
ជំនួបរវាងប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីងនៅកូរ៉េខាងត្បូងដែលពិភពលោករង់ចាំតាមដានបំផុតទទួលបានជោគជ័យយ៉ាងធំធេង។ នេះបើតាមប្រសាសន៍របស់លោកដូណាល់ត្រាំ ដោយប្រកាសគ្រោងធ្វើដំណើរទៅប្រទេសចិននៅខែមេសា ឆ្នាំ២០២៦ ខាងមុខ។ តែអ្វីជាការកត់សម្គាល់ ប្រមុខដឹកនាំទាំងពីរមិនធ្វើបានសេចក្តីថ្លែងការណ៍រួមនៅក្រោយជំនួបទេ។ នៅថ្ងៃព្រហស្បតិ៍ ទី៣០ តុលានេះ គ្រប់ចក្ខុកំពុងសំឡឹងទៅប្រទេសកូរ៉េខាងត្បូង មិនមែនព្រោះមានជំនួបកំពូល APEC មួយមុខទេ តែក៏ដើម្បីតាមដានព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌអាប៉ិច ពិសេសជាងគេមួយ គឺជំនួបរវាងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងសមភាគីចិន លោក ស៊ីជីនពីង។ មេដឹកនាំមហាអំណាចទាំងពីរនេះអាក់ខាន មិនបានជួបគ្នាដោយផ្ទាល់អស់៦ឆ្នាំ និងទើបបានចាប់ដៃគ្នាជាថ្មីនៅថ្ងៃនេះម្តងទៀត នៅក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែជាកត់សម្គាល់សម្រាប់ជំនួបលើកនេះ បានប្រព្រឹត្តទៅនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម ដំឡើងពន្ធគយដ៏ខ្លាំងក្លាដែលរញ្ជួយដល់ពិភពលោកទាំងមូល។ កិច្ចសន្ទនារវាងលោកត្រាំ និងលោកស៊ីជីនពីងមានរយៈពេល១ម៉ោង និង៤០នាទី។ ជជែកគ្នាចប់ភ្លាម លោកត្រាំឡើងយន្តហោះត្រឡប់ទៅវ៉ាស៊ីនតោនភ្លាម ដោយប្រកាសគ្រោងបំពេញទស្សនកិច្ចនៅចិននាខែមេសា ឆ្នាំ ២០២៦ តែគ្មានចេញសេចក្តីថ្លែងការណ៍រួមបញ្ជាក់អំពីលទ្ធផលនៃការចរចាជិត ២ម៉ោងនោះទេ។ សំណុំរឿងពន្ធគយ រ៉ែកម្រ និងគ្រឿងញៀន ប៉ុន្តែពីលើយន្តហោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ…
Topics covered
- international relations
- US-China relations
- diplomacy
- trade agreements
- political meetings
Keywords
- Donald Trump
- Xi Jinping
- South Korea
- trade talks
- international diplomacy
Mentioned in this episode
Organizations: អាមេរិក, ចិន
Places: កូរ៉េខាងត្បូង
More episodes of ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
- លោកដូណាល់ត្រាំផ្តើមទស្សនកិច្ចនៅចិន ក្នុងជំហរចាញ់ប្រៀបលោកស៊ីជីនពីង? · May 13, 2026 · 6 min
- សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ប្រកាសជោគជ័យរៀងៗខ្លួន ក្រោយសម្រេចបានបទឈប់បាញ់ · April 8, 2026 · 4 min
- តើគួរមានទណ្ឌកម្មបែបណាប្រសិនបើគេរកឃើញថានៅមានបទល្មើសឆបោកតាមអនឡាញក្រោយខែមេសា? · March 14, 2026 · 10 min
- អ៊ុយក្រែនរៀបចំពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ គម្រប់ខួប៤ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី · February 24, 2026 · 8 min
- ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជនថៃបោះឆ្នោតជ្រើសរើសបក្សភូមិចៃថៃរបស់លោកអនុធិន ឆានវីរៈគូន · February 9, 2026 · 7 min
- ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥ · January 1, 2026 · 11 min
Explore listener stats, chart rankings, contacts and more on the ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast page.