
ផ្ទុះអាវុធទ្រង់ទ្រាយធំ រវាងកងទ័ពឥណ្ឌានិងប៉ាគីស្ថាន នៅតំបន់កាស្មៀរ
From ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer
May 7, 2025 · 6 min
About this episode
The episode discusses the recent military conflict between India and Pakistan in the Kashmir region, highlighting civilian casualties and international reactions.
ដូចអ្វីដែលគេបានព្រួយបារម្ភប៉ុន្មានថ្ងៃមកនេះ ទីបំផុតកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះអាវុធវាយប្រយុទ្ធគ្នានៅតំបន់កាស្មៀរ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធទី៧ឧសភានេះ។ គិតត្រឹមពេលនេះ យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង៣០នាក់ និងរបួសជិត១០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាប្រជាជនស៊ីវីល។ សហគមន៍អន្តរជាតិ បានចេញមុខអំពាវនាវជាបន្តបន្ទាប់ ឲ្យភាគីជម្លោះទាំង២ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ថាត្រូវតែខំអត់ធ្មត់ រំងាប់កំហឹងរៀងៗខ្លួន កុំបញ្ឆេះសង្គ្រាមថែមមួយទៀត ព្រោះថាពិភពលោកបច្ចុប្បន្ននេះ មានភាពវឹកវរដោយសារសង្គ្រាមច្រើនរួចទៅហើយ។ នៅវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ កងទ័ពឥណ្ឌាបានចាប់ផ្តើមបើកការវាយប្រហារ ដោយបានបាញ់ប្លោងគ្រាប់មីស៊ីល ជាច្រើនគ្រាប់ ទៅលើទីក្រុងចំនួន៦របស់ប៉ាគីស្ថាន ស្ថិតនៅតំបន់កាស្មៀរ និងខេត្តពិនចាប់ផងដែរ។ គិតត្រឹមព័ត៌មានចុងក្រោយព្រឹកថ្ងៃពុធទី៧ឧសភា គ្រាប់មីស៊ីលរបស់ឥណ្ឌាទាំងនេះ បានបណ្តាលឲ្យស្លាប់ប្រជាជនស៊ីវីលប៉ាគីស្ថានចំនួន២៦នាក់ ក្នុងនោះមានកុមារអាយុ ៣-៤ឆ្នាំ៣នាក់ដែរ ហើយនិងរបួសមនុស្សយ៉ាងហោច៤៦នាក់។ នេះបើផ្អែកតាមប្រភពពីអ្នកនាំពាក្យកងទ័ពប៉ាគីស្ថាន។ ខាងឥណ្ឌា គេបានអះអាងថា គេបើកការវាយប្រហារនេះប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នបំផុត ដោយគេវាយតែទៅលើទីទាំងរបស់ក្រុមភេរវកម្មប៉ាគីស្ថានប៉ុណ្ណោះ មិនបានវាយទៅលើទីតាំងរបស់កងទ័ពប៉ាគីស្ថាន។…
Topics covered
- military conflict
- India-Pakistan relations
- international community response
- civilian casualties
- regional security
Keywords
- India
- Pakistan
- Kashmir
- military conflict
- civilian casualties
- Jaish-e-Mohammed
- Laskhar-e-Taiban
Mentioned in this episode
Organizations: សហគមន៍អន្តរជាតិ, Jaish-e-Mohammed, Laskhar-e-Taiban
Places: ឥណ្ឌា, ប៉ាគីស្ថាន, តំបន់កាស្មៀរ
More episodes of ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
- លោកដូណាល់ត្រាំផ្តើមទស្សនកិច្ចនៅចិន ក្នុងជំហរចាញ់ប្រៀបលោកស៊ីជីនពីង? · May 13, 2026 · 6 min
- សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ប្រកាសជោគជ័យរៀងៗខ្លួន ក្រោយសម្រេចបានបទឈប់បាញ់ · April 8, 2026 · 4 min
- តើគួរមានទណ្ឌកម្មបែបណាប្រសិនបើគេរកឃើញថានៅមានបទល្មើសឆបោកតាមអនឡាញក្រោយខែមេសា? · March 14, 2026 · 10 min
- អ៊ុយក្រែនរៀបចំពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធ គម្រប់ខួប៤ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី · February 24, 2026 · 8 min
- ដើម្បីស្ថិរភាព និងជាតិនិយម ប្រជាជនថៃបោះឆ្នោតជ្រើសរើសបក្សភូមិចៃថៃរបស់លោកអនុធិន ឆានវីរៈគូន · February 9, 2026 · 7 min
- ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗដែលកើតឡើងក្នុងឆ្នាំ២០២៥ · January 1, 2026 · 11 min
Explore listener stats, chart rankings, contacts and more on the ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ podcast page.